ព័ត៌មានទាន់ហេតុការណ៍៖

រំលោភបានសម្រេច២ដងម្ដាយចិញ្ចឹមនួនល្អងប្តឹងចាប់បងដាក់គុក

ចែករំលែក៖

 
ខេត្តពោធិ៍សាត់៖ កំលាំងនគរបាលស្រុកក្រគរឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីស្រ្តីម្នាក់ថា ជនសង្ស័យរូបនេះបានចាប់រំលោភកូនស្រីចិញ្ចឹមរបស់គាត់បានសម្រេចចំនួន២ដង។

ប្រតិបត្តិការនេះអនុវត្តន៍ឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចក្រោលគោ ស្ថិតក្នុងភូមិកណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នគរបាលស្រុកក្រគរប្រាប់ថា ប្រតិបត្តិការនេះអនុវត្តន៍ឡើងក្រោយទទួលពាក្យបណ្ដឹងពីស្រ្តីម្នាក់ឈ្មោះ ដន ម៉ាលីន អាយុ ៣១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃើខាងលើ នៅក្នុងពា្យបណ្ដឹងបានរាបរបថា នៅវេលាម៉ោង១៩និង១០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចក្រោលគោស្ថិតក្នុងភូមិ-ឃុំកើតហេតុ ឈ្មោះ ឆាំ សុភ័ក្រ ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅការដ្ឋានទី១០(កម្មករក្រុមហ៊ុនដំឡូងមី) ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងពាក្យបណ្តឹងបន្តថា នៅម៉ោងខាងលជនសង្ស័យបានចាប់រំលោភកូនស្រីចិញ្ចឹមរបស់គាត់ឈ្មោះ ឡ ហ (គេមិនបានបញ្ជាក់អាយុនោះទេ) រស់នៅក្នុងបន្ទុកគ្រួសារ បានសម្រេចរហូតពីរដង ។ ក្នុងពាក្យបណ្តឹងពុំបានទាមទារសំណងប៉ះប៉ូវការជួសជុលជំងឺចិត្តអ្វីនោះឡើយ សុំឲ្យសមត្ថកិច្ចចាត់ការតានីតិវិធី។

ប្រភពដដែលខាងលើបញ្ជាក់បន្ថែមថា ជនសង្ស័យបានឆ្លើយសារភាពពិតជាបានការរួមភេទពិតមែន ប៉ុន្តែពុំមានការបង្ខិតបង្ខំនោះទេ គឺព្រមព្រៀងគ្នា ។ សមត្ថកិច្ចបានបំពេញនីតិវិធីបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញ នៃស្នងការនគរបាលខេត្ត ។

ដោយឡែកប្រភពពីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានប្រាប់តាប់ទូរស័ព្ទនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ថា បញ្ហាហ្នឹងសមត្ថកិច្ច កំពុងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តនារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ៕ បឹុម ពិន

d3e copy


ចែករំលែក៖