ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនយាយព្រឿងមេឈ្នួញឈើខេត្តស្ទឹងត្រែងទៅកាន់សាលាដំបូងសាកសួរបន្ថែម

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយពីជាប់ពន្ធនាគារជា បណ្តោះអាសន្ន កាលពីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនោះ នៅ ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរនៃ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យមន្ត្រីពន្ធនាគារព្រៃស.ម១ នាំខ្លួនជនជាប់ ចោទឈ្មោះ ហេង សំនាង ហៅយាយ ព្រឿង ភេទស្រី អាយុ៥៧ឆ្នាំ ដែលជាមេ ឈ្មួញរកស៊ីជួញដូរឈើប្រណីតយ៉ាងសកម្ម និងដុះស្លែប្រចាំខេត្តស្ទឹងត្រែង ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញដើម្បីសាក សួរបន្ថែមពាក់ព័ន្ធជំនួញឈើដោយខុស ច្បាប់ ។

ជនជាប់ចោទឈ្មោះ ហេង សំនាង ហៅយាយព្រឿង ត្រូវបានលោក សេង ហៀង តំណាងអយ្យការ ចោទប្រកាន់ ចំនួន៣បទល្មើស គឺទី១-បទប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតទី២-បទការហាមឃាត់ចំពោះការចូល និង ស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រ កម្ពុជាដល់ទណ្ឌិតដែលជាជនបរទេស, ទី៣-បទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅភូមិអូរ ប្ញស្សីកណ្តាល ឃុំអូរប្ញស្សីកណ្តាល ស្រុក សៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ និង១៣ ខែតុលា ឆ្នាំ២០១៦ បទល្មើស ដែលមានចែងឲ្យផ្តន្ទាទោសយោងតាម មាត្រា៩៨ នៃច្បាប់ ស្តីអំពីព្រៃឈើ មាត្រា ៦១ និងមាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌ ។

គួររំលឹកថា ជនជាប់ចោទឈ្មោះ ហេង សំនៀង ហៅយាយ ព្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួន បានកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ខណៈដែលជនជាប់ ចោទយករថយន្តសាំយ៉ុង២គ្រឿង និងនាំ កម្មករ ជាង១០នាក់ ចូលទៅដឹកឈើជាវត្ថុ តាងបទល្មើសព្រៃឈើ ដែលសមត្ថកិច្ចរឹប អូសបានរួចរក្សាទុកនៅក្នុងបរិវេណស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ។

ឈ្មោះ ហេង សំនាង ហៅយាយព្រឿង ត្រូវបានសមត្ថកិច្ចក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើកងរាជ អាវុធហត្ថលើផ្ទៃប្រទេសបញ្ជូនខ្លួនមកកាន់រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤ រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីសមត្ថកិច្ចស្នើសុំប្តូរសមត្ថកិច្ច តុលាការពីតុលាការខេត្តស្ទឹងត្រែងមក សាលាដំបូងរាជធានីភ្នំពេញ ៕ ហេង នរិន្ទ្រ

prueng


ចែករំលែក៖