ខេត្តកំពង់ស្ពឺ ៖ បុរសជាជនជាតិចិនម្នាក់ ខឹងប្រពន្ធមិនឲ្យរួមរកកាប់៣កាំបិតបុ័ងតោ ហើយក្រោយកើតហេតុសមត្ថកិច្ចនគរបាលក្រុងច្បារមនបានឃាត់ខ្លួនបុរសជាប្តី បញ្ជូនទៅតុលាការ។ ករណីបង្កហិង្សាក្នុង គ្រួសារនេះបានកើតឡើងកាលពីវេលា ម៉ោង៣និង៤០នាទីទៀបភ្លឺថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៧ ផ្អើលប្រជាពលរដ្ឋនៅភូមិ ត្រស់សាលា សង្កាត់ស្វាយក្រវាន់ ក្រុងច្បារ មន ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលក្រុងច្បារមនឲ្យដឹងថា ជនដៃដល់ត្រូវបានឃាត់ខ្លួនឈ្មោះ តូវ ឈិនហ័ង អាយុ៣៣ឆ្នាំ ជាជនជាតិចិន។ រីឯប្រពន្ធឈ្មោះ អ៊ែន អាម៉ី អាយុ២១ឆ្នាំ រស់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវប្តីជាជនជាតិ ចិនខាងលើនេះកាប់៣កាំបិតបុ័ងតោត្រូវក្រោមភ្នែកឆ្វេង១កាំបិត កដៃស្ដាំ១កាំបិត និងស្មាខាងស្តាំ១កាំបិត ដេរសរុប៨ថ្នេរ។
ស្ត្រីរងគ្រោះបាននិយាយថា នៅមុន ពេលកើតហេតុប្តីរបស់នាងបានបង្ខំនាង រួមរ័កតែរូបនាងមិនព្រមព្រោះនាងមិនសូវស្រួលខ្លួនធ្វើឲ្យប្តីរូបនេះខឹងយ៉ាងខ្លាំងស្ទុះទៅយកកាំបិតមកកាប់នាងតែម្ដង ។
ក្រោយពីកើតហេតុប្រពន្ធបានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនជនដៃដល់ជាប្តីយកទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមច្បាប់ ។
បើតាមប្រភពពីអ្នកភូមិរស់នៅក្បែរផ្ទះកើតហេតុបានបង្ហើបឲ្យដឹងថា ជនសង្ស័យ ជាប្តីរបស់ស្ត្រីរងគ្រោះគេមិនសូវនៅផ្ទះទេដោយជាប់រវល់ទៅធ្វើការងារហើយយូរៗមកម្តង។ នៅយប់កើតហេតុគេបានឮសំឡេង ប្តីប្រពន្ធ ខាងលើនេះមាត់ធំមាត់តូចដាក់គ្នា តែគេពុំដឹងថា ឈ្លោះគ្នារឿងអ្វីនោះទេប៉ុន្តែបើតាមការ សន្និដ្ឋានប្តីប្រពន្ធខាងលើនេះ មិនដែលមាន ទំនាស់អ្វីនោះទេអាចនៅ យប់ថ្ងៃកើតហេតុព្រោះតែប្រពន្ធមិនស្រួលខ្លួន ខណៈប្តីបែកប្រពន្ធយូរសុំរួមរ័កតែ នាងមិនឲ្យក៏មានករណីហិង្សានេះកើតឡើង តែម្តង ៕សហការី