ខេត្តរតនគិរី៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហ៉ីយ៉ានដាយដឹកគ្រឿងសំណង់ដេប៉ូបឹងកំសាន្ត បុកជាមួយរថយន្តNISSANបើកបរ បញ្ច្រាសទិសគ្នា នៅវេលាម៉ោង៤និង៤៧នាទីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវកោង មុខសាលាបុណ្យសន្សំកុសល តាមកំណាត់ផ្លូវជាតិលេខ78A ក្នុងភូមិសាស្រ្តភូមិថារ៉ងជង ឃុំអូរជំុ ស្រុក អូរជំុខេត្តរតនគិរី។
នគរបាលស្រុកអូរជុំបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៉ីយ៉ានដាយពណ៌ខៀវលាយត្រួយចេក អត់ស្លាកលេខ បើកបរក្នុងទិសដៅពីជើងទៅត្បូង អ្នកបើកបរ ឈ្មោះឡាំ ប៉ាវ ភេទប្រុស អាយុ២៥ ឆ្នាំជនជាតិខ្មែរមុខរបរអ្នកបេីកបរឲ្យដេប៉ូលក់គ្រឿងសំណងបឹងកំសាន្ថ មានទីលំនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង (បានរត់គេចខ្លួនបាត់)អ្នករួមដំណីេរ ឈ្មោះប៉ម ពៅភេទប្រុស អាយុ២១ ឆ្នាំជនជាតិខ្មែរមុខរបរព្រូឡានមានទីលំនៅសង្កាត់កាចាញក្រុងបានលុង ស្លាប់ នៅនឹងកន្លែងកើតហេតុ។
ប្រភពបន្តថា រថយន្តម៉ាកNISSAN ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Y.0625 បើកបរក្នុងទិសដៅពីត្បូងទៅជើង ជនរងគ្រោះឈ្មោះ ប៊ុន ណេងភេទ ប្រុស អាយុ៤២ ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ បច្ចប្បន្នរស់នៅភូមិថារ៉ងស្វាយ ឃុំអូរជំុ ស្រុកអូរជំុ ខេត្តរតនគិរី មិនមានរងរបួសទេ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ នឹងវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរង់ចាំដោះស្រាយជាក្រោយ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ផងដែរថា ដេប៉ូលក់គ្រឿងសំណង់បឹងកំសាន្ត ដែលមានម្ចាស់ដេប៉ូឈ្មោះ ថន យកអ្នកបើកបរមិនទាន់គ្រប់អាយុមកឲ្យធ្វើការងារ ហើយមួយវិញទៀត អ្នកបើកបរនៅកន្លែងនោះពុំមានប័ណ្ណបើកបរឲ្យបានត្រឹមត្រូវធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនៅដងផ្លូវ ៕ វុទ្ធឦសាន