ព័ត៌មានទាន់ហេតុការណ៍៖

បង្រាបគ្រឿងញៀននៅស្អាងចាប់ខ្លួនពីរនាក់ រួមជាមួយវត្ថុតាងជាក់ស្តែង

ចែករំលែក៖

ខេត្តកណ្តាលៈ សមត្ថកិច្ចបាន បង្រាបគ្រឿងញៀននៅស្រុកស្អាងឈានដល់ចាប់ខ្លួនពីរនាក់ រួមជាមួយវត្ថុតាងជាក់ស្តែងផងដែរ ។

ករណីនេះកើតឡើងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង២២និង៤៥នាទី នៅចំណុចលើផ្លូវលេខ២១B ស្ថិតក្នុងភូមិ ព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ចឲ្យដឹងថា
ជនសង្ស័យ២នាក់ ដែលត្រូវឃាត់ខ្លួន ឈ្មោះ យូ ផាន់នាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅៗភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល និងឈ្មោះ លី សាឡៃ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ
មិនពិតប្រាកដ មានទីលំនៅៗភូមិ ព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ចបន្តថា
វត្ថុតាងចាប់យក៖ ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន ០១កញ្ចប់ធំ, ម៉ូតូចំនួន០១គ្រឿងម៉ាក សង់កូរ៉េ ពណ័ក្រហម ពាក់
ស្លាកលេខ កំពង់ចាម ១B៧៣០៥ និងទូរសព្ទ័ដៃចំនួន២គ្រឿងម៉ាកណូគា(អិនចុចពិល) ។
ប្រភពបន្តថា មុនពេលបង្រ្កាបគឺ
នៅថ្ងៃទី ២៥ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ២២និង៤៥នាទី កម្លាំង អន្តរាគមន៍ស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ បានដើរល្បាតតាមភូមិសាស្រ្ត ក៏បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូចំនួន១គ្រឿង នៅចំណុចលើផ្លូវលេខ២១B ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ពេលនោះកម្លាំងសមត្ថកិច្ចនគរបាល ក៏បានត្រួតពិនិត្យ បានរកឃើញគ្រឿងញៀនចំនួន ០១កញ្ចប់ធំនៅនឹងខ្លួនឈ្មោះ យូ ផាន់នាង រួចឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរ បាលរដ្ឋបាលរកាខ្ពស់ដើម្បីសាកសួរ តែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ យូ ផាន់នៀង បានសារភាពថា ខ្លួនបានទទួលលុយពីឈ្មោះ លី សាឡៃ ភេទប្រុសអាយុ ៣៤ឆ្នាំ នៅភូមិព្រែកឡុង ឃុំរកាខ្ពស់ ចំនួន១០ម៉ឺនរៀល ដើម្បីយកទៅទិញគ្រឿងញៀនពីឈ្មោះ ហុង ភេទប្រុស អាយុ២៨ឆ្នាំ នៅ សង្កាត់ ចាក់អង្រែក្រោម ក្នុងមួយ០១កញ្ចប់ តម្លៃ១០ម៉ឺនរៀល ។

លុះដល់វេលាម៉ោង២៣និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្តកិច្ចនរគបាលបន្តទៅ ធ្វើការឃាត់ខ្លួនឈ្មោះ លី សាឡៃ នៅចំនុចលើផ្លូវលេខ២១B ភូមិព្រែកថី ឃុំរកាខ្ពស់ នៅចំពោះមុខសមត្ថកិច្ចស្រុកស្អាង ឈ្មោះ លី សាឡៃ បានសារភាពថា ខ្លួនពិតជាបានអោយលុយចំនួន១០ម៉ឺនរៀលទៅឈ្មោះ យូ ផាន់នាង ដើម្បីទៅទិញគ្រឿងញៀនប្រភេទម៉ាទឹកកកពិតប្រាកដមែន ដើម្បីយកទៅចែកចាយបន្ត ។

បន្ទាប់មកបានបញ្ជូនជនសង្ស័យ រួមនិងវត្ថុតាង មកកាន់អធិការដ្ឋាន នគរបាលស្រុកស្អាងដើម្បីបន្តប្រមូល ផ្តុំសំណុំរឿងតាមនីតិវិធី ៕

ច យ

 


ចែករំលែក៖