ខេត្តស្ទឹងត្រែង៖ យុទ្ធការក្រុមជិះកង់រកជំណូល មនុស្សធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ទាំង២៥ខេត្ត ក្រុង ដើម្បីជួយកុមាររងគ្រោះដោយប្រការផ្សេងៗ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ដោយ បានកិច្ចសហការ ពីសាលាខេត្តស្ទឹងត្រែង។
លោកម៉ែន គង់ អ្នកនាំពាក្យសាលា ខេត្តបានឲ្យដឹងថា ក្រុមយុវជនជិះកង់គន្ធបុប្ផាយុទ្ធនាការបាន១០ខេត្តហើយ ហើយថវិកាដែលបានមកពីសប្បុរសជន៥០ភាគរយចូលមន្ទីរពេទ្យគន្ធបុប្ផា រីឯ៥០ភាគរយទៀត ចូលមណ្ឌលកុមារកំព្រាកម្ពុជា ហើយយុវជនស្ម័គ្រចិត្តក្នុងខេត្តស្ទឹងត្រែងបានចូលរួមក្នុងចលនាក្រុមជិះកង់ដើម្បីមនុស្សធម៌មន្ទីរពេទ្យគន្ធបុប្ផាចំនួន៨៣នាក់ហើយដែរ ។
ក្រុមយុវជនយុទ្ធការជិះកង់ពេទ្យគន្ធបុប្ផាបានឲ្យដឹងថា មានលោកនាយក រងរដ្ឋបាលជាអ្នកដឹងនាំ ហើយមានការចូលរួមពីលោកគ្រូអ្នកគ្រូសិស្សានុសិស្ស ដោយចែកជាបីក្រុម ដើម្បីរកជំនួយមនុស្សធម៌ជួយដល់ កុមាររងគ្រោះដោយប្រការផ្សេងៗ និងកុមារក្រីក្រ គ្មានទីពឹងបច្ចុប្បន្ន. បន្ទាប់ពីមើលឃើញថា កុមារកំព្រា កំពុងតែមានកំណើនច្រើន ក្មេងខ្លះមានម្តាយ អត់ឪពុក ខ្លះមានឪពុក អត់ម្តាយ ខ្លះទៀតក្រីក្រទីទាល់គ្មានទីពឹង ដើម្បីចៀសវាង និងកាត់បន្ថយភាពក្រីក្រ ចាំបាច់ត្រូវរកចំណូល បន្ថែមពីសប្បុរសជន ជិតឆ្ងាយទាំង២៥ខេត្តក្រុង ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។
ពួគគាត់បានបន្តទៀតថា ការធ្វើដំណើរមានការលំបាកបន្តិចហើយ តែមិនធ្វីនោះទេ ដើម្បីមនុស្សធម៌ ក្រុមលោកធ្វើដំណើរដល់ខេត្តណាត្រូវទំនាក់ទំនងជាមួយអាជ្ញាធរខេត្ត ដើម្បីសុំសហការងាយស្រួលដល់ការរកជំណូល ពីសប្បុរសជនជួយដល់កុមារកំព្រា។
បច្ចុប្បន្នក្រុមយុវជនស្ម័គ្រចិត្តជិះកង់គន្ធបុប្ផា បាន១០ខេត្តហើយ នឹងចេញដំណើរឆ្ពោះទៅខេត្តរតន:គីរីបន្តទៀត ៕ មាស សុផាត