ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូម៉ាក city plus មួយគ្រឿងឆ្លងផ្លូវ មិនគោរពភ្លើងស្តុប ក៏ត្រូវរថយន្តម៉ាក TOYOTA FRUNTEI បើកបុកខ្ទាតជាង១០ម៉ែត្រទៅលើឃឿនចិញ្ចើមផ្លូវបណ្តាលអោយរងរបួសធ្ងន់ត្រូវបញ្ចូនទៅសង្គ្រោះឯមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០
នាទីយប់ ថ្ងៃទី ២៥ មករា ២០១៧ នៅលើមហាវិថីព្រះមុនីវង្ស កែងនឹងផ្លូវ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
រថយន្តបង្ករម៉ាក TOYOTA FRUNTEI បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់តាមផ្លូវមហាវិថីព្រះមុនីវង្សទិសដៅពីត្បូងទៅជើង ចំណែក
ម៉ូតូរងគ្រោះម៉ាក City Plus ពណ៍ក្រហមមិនមានស្លាកលេខជិះដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។
តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញម៉ូតូជិះតែម្នាក់ឯង តាមបណ្តោយផ្លូវ៣១០ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចមេភ្លើង ហើយភ្លើងស្តុបបានលោតពណ៍ក្រហម ជាផ្លូវអត្តិភាពរបស់ខាងរថយន្ត តែម៉ូតូមិនព្រមឈប់ចង់ជ្រែអោយហួសស្តុប តែត្រូវរថយន្តចេញមកបុកម៉ូតូចំពេញទំហឹង បណ្តាលអោយមនុស្សនិងម៉ូតូខ្ទាតទៅលើឃឿនមុខហាងនំប័ុងអាស៊ីអ៊ឺរ៉ុបកែងនិងផ្លូវ៣១០ បណ្តាលបុរសជិះម៉ូតូរងរបួសស្លប់ស្តូកស្តឹងធ្ងន់ ។
ក្រោយកើតហេតុ ម្ចាស់រថយន្តបង្ករ បានរត់គេចខ្លួនពីកន្លែងកើតហេតុ រីឯជនរងគ្រោះត្រូវបានរថយន្តសាមុយឯលជនដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត ចំណែកម៉ូតូនិងរថយន្តសមត្ថកិច្ចចរាចរណ៍ខណ្ឌវាស់វែងយកទៅរក្សាទុកនៅអធិការដ្ធានខណ្ឌចំការមន៕ភារ៉ា ដង្កោ