ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បើករថយនLang cruieser ក្នុងល្បឿនលឿនហើយបានជ្រុលបុករថយន្តកាមរីបាឡែនពីក្រោយពេញទំហឹងបណ្តាលអោយរថយន្តរងគ្រោះវិល២ជុំខ្ទៀតទៅប៉ះរថយន្តពន្លត់អគ្គីភ័យរងការខួចខាត កាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី២៥ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខស្ថានីយ៍ពន្លត់និងបង្កាគ្រោះអគ្គីភ័យរាជធានីភ្នំពេញ តាមបណ្តោយផ្លូវលេខ៣៦០ នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ហើយរថយន្តបង្កបានព្យាយាមបើករត់រហូតដល់ចំណុចខាងជើងគុកទួលស្លែងតាមបណ្តោយផ្លូវលេខ១១៣កែងផ្លូវលេខ៣២០ទើបត្រូវសម្ថកិច្ចដេញឃាត់បានភ្លាមៗ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2U 2516 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៦០ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុច កើតហេតុស្រាប់តែមានរថយន្តម៉ាកLang cruieser ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Q 1169 បើកបរដោយបុរសវ័យចំណាស់ម្នាក់ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនហើយបានបុករថយន្តកាមរីពីក្រោយបណ្តាលអោយវិល២ជុំទៅប៉ះនិងរថយន្តទឹកពន្លត់អគ្គីភ័យរងការខូចខាតយ៉ាងដំណំ ។
សាក្សីដដែលបានបន្តថា បន្ទាប់ពីបង្កគ្រោះថ្នាក់រួចរថយន្តបង្កបានព្យាយាមបើករត់រហូតទៅដល់ចំណុចរបងខាងជើងគុកទួលស្លែងទើបសមត្ថកិច្ចដេញឃាត់បានទាំងរថយន្តនិងម្ចាស់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកម្ចាស់រថយន្តទៅប៉ុស្តិ៍បឹងកេងទី៣រង់ចាំជំនាញចរាចរណ៍រាធានីមកយកទាំងរថយន្តនិងម្ចាស់ទៅរង់ចាំដោះស្រាយតាមច្បាប់៕ ភារ៉ា ដង្កោ