ភ្នំពេញ ៖ ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្ដុង្គឧត្ដមដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបានពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ – IOC President’s Trophy ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៏មុស្លិមកម្ពុជា និងភរិយា ព្រមទាំង សហការី សូម គោរពជូនពរ និងអបរអរសាទរ យ៉ាងស្មោះអស់ពីដួងចិត្តជូន ចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី។
ការផ្តល់ពានរង្វាន់នេះ ពិតជាបង្ហាញពីការផ្ដល់តម្លៃ និងមហាកិត្តិយសដ៏ឧត្ដុង្គឧត្ដម ចំពោះវីរភាព និងស្នាដៃដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាំឲ្យប្រទេសកម្ពុជា សម្រេចបាននូវសុខសន្តិភាព សុខុមាលភាព សង្គម ការអភិវឌ្ឍសេដ្ឋកិច្ច វិស័យអប់រំ និងវឌ្ឍន៏ ភាព នៃ វិស័យកីឡា ដែលត្រូវបានទទួលស្គាល់ដោយគណៈ កម្មាធិការ អូឡាំពិកអន្តរជាតិ។
ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គលវិបុលសុខ មហាប្រសើរ ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរដើម្បីបន្តដឹកនាំមាតុភូមិកម្ពុជា ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ សម្បូរសប្បាយជានិច្ចនិរន្តរ៍។
ក្នុងឱកាសទទួលពានរង្វាន់នោះដែរ សម្ដេច អគ្គមហា សេនាបតីតេជោ បានបញ្ជាក់ថា ៖ ពានរង្វាន់នេះគឺសម្រាប់កម្ពុជាទាំងមូល ជាពិសេសសម្រាប់ កីឡាករកីឡាការិនីទូទាំង ប្រទេសដែលបានចូលរួមយ៉ាងសកម្មជាមួយខ្ញុំ និងរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ គុណភាពវិស័យកីឡាជាតិ និងចលនាអូឡាំពិកឱ្យកាន់តែរីកចម្រើនខ្លាំងឡើងទាំងនៅក្នុងកម្រិតជាតិ និង អន្តរជាតិ។ ដូចយើងបានដឹងច្បាស់ហើយ គឺនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ១៩៧៥- ១៩៧៩ គឺធនធានកីឡាករកីឡាការិនីយើងត្រូវបានកម្ទេច ចោលស្ទើរទាំងស្រុង។
ក្រោយពីប្រទេសមានសន្តិភាព គឺកម្ពុជាយើងបានចាប់ផ្តើមស្តារ លើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យកីឡាឱ្យរស់ឡើងវិញ។ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡានៅក្នុង ប្រទេសយើងឱ្យកាន់តែឆាប់រីកចម្រើន គឺខ្ញុំបានសម្រេចដាក់ចេញនូវវិធានការ៣សំខាន់គឺ ១) នៅឆ្នាំ ២០២៣ គឺ កម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី ៣២, ២)-រាជរដ្ឋាភិបាលបានផ្តល់អគារស្នាក់ការ ដល់គណៈកម្មាធិការជាតិអូឡាំពិក ៣)-កសាងពហុកីឡាដ្ឋានមរតកតេជោ និងទីលានកីឡាមួយចំនួនទៀត។ អ្វីដែលយើងអាចសម្រេចបានមកទល់ពេលនេះ គឺមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ឋ និងពីគ្រប់មជ្ឈដ្ឋានទាំងអស់។ នៅថ្ងៃទី ៤ ខែ មេសា គឺខ្ញុំសម្រេចយកជាថ្ងៃបុកគ្រឹះនៃការសាងសង់ពហុកីឡាដ្ឋានថ្មីផង ជាថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ទីលានកីឡាដែលទើបសាងសង់រួចផង និងជាថ្ងៃជួបជុំទទួលទានអាហារ ជាមួយបងប្អូនកីឡាករកីឡាការិនីកម្ពុជាយើងផង។ សូមប្រជាពលរដ្ឋហាត់កីឡាបានមួយយ៉ាងតិច ឬត្រូវហាត់ប្រាណដើម្បីសុខភាពល្អ។ ខ្ញុំផ្ទាល់សង្ឃឹមថា នឹងមានចៅចូលរួមប្រកួតនៅក្នុងកីឡាស៊ីហ្គេម២០២៣ ខាងមុខនេះផងដែរ៕ សំរិត