ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យក្បាលដីភូមិទំនប់ សង្កាត់ ភ្នំពេញថ្មី ត្រៀមចេញកម្មសិទ្វិ ជូនប្រជាពលរដ្ឋ ចំនួន១៩៦គ្រួសារ និងបើកផ្លូវ ១៩៤៤

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងាររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ សែនសុខ ដឹកនាំដោយ លោក អៀន អូននី អភិបាលរងរាជធានី ភ្នំពេញ បាន ចុះពិនិត្យក្បាលដីភូមិទំនប់ទី១ ,២,៣ សង្កាត់ ភ្នំពេញថ្មី ត្រៀម ផ្ដល់ កម្មសិទ្វិ ជូនបងប្អូន ប្រជា ពលរដ្ឋ ចំនួន១៩៦គ្រួសារ និងបើកផ្លូវលេខ ១៩៤៤ចាប់ពីផ្លូវលេខ ១០០៣ ទៅដល់តំបន់រ៉ាដា ស្ថិតនៅភូមិទំបន់១ ដែល មានទទឹង ២០ម៉ែត្រ បណ្ដោយ ៩២១ ម៉ែត្រ ដើម្បីជួយ សម្រួលរំដោះ ចរាចរណ៏ ជូនបងប្អូនប្រជាពលរដ្ឋក្នុងការ ធ្វើដំណើរ បានស្រួល ។

ក្នុងឱកាសចុះពិនិត្យ ក្បាលដីភូមិទំនប់ កាលពីថ្ងៃទី ២៦ មករា ឆ្នាំ២០១៧ លោក អៀន អូននី អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ គោលបំណង ដែលក្រុមការងារ ក្រុងនិងខណ្ឌ ចុះមកពិនិត្យក្បាលដី នៅតំបន់នេះ ត្រៀមបើកផ្លូវលេខ១៩៤៤ ស្ថិតក្នុងភូមិទំនប់ ១ សង្កាត់ភ្នំពេញថ្មី និងត្រៀមបិទប្រកាសផ្សព្វផ្សាយក្បាលដី ជូនប្រជាពលរដ្ឋ នៅសហគមន៏ទំនប់ទី២ ,៣ មុននិងផ្ដល់បណ្ណ័កម្មសិទ្ធ ដីធ្លីជូនបងប្អូនប្រជាពលរដ្ឋ ដែលបានកាត់ចេញពីតំបន់អភិវឌ្ឍន៍ ។

ក្នុងនោះ លោកក៏ បានណែនាំឲ្យអាជ្ញាធរខណ្ឌ និងមន្ដ្រីជំនាញ ចុះពន្យល់ ដល់ប្រជាពលរដ្ឋ អំពីគោលដៅ និងផែនការអភិវឌ្ឍរាជធានីភ្នំពេញ ពាក់ពន្ធ័អាងស្ដុបទឹក ព្រមទាំង ការបើកផ្លូវ ដើម្បីជួយសម្រួលចរាចរណ៏ នៅក្នុងតំបន់ទំបន់ រ៉ាដាផងដែរ ។

លោក សុខ កញ្ញារិទ្ធ ប្រធានក្រុម ការងារចុះវាស់វែងដីធ្លី ខណ្ឌសែនសុខ បានបញ្ជាក់ថា ៖ ក្រោយពីចុះសិក្សា ជាច្រើនលើក នៅតំបន់ អាងស្ដុបទឹក នៅសហគមន៍ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី បានសម្រេច ឲ្យភូមិបាលខណ្ឌ ចុះវាស់វែងក្បាលដី ដើម្បីចេញបណ្ណ័កម្មសិទ្ធិ ជូនបងប្អូន ប្រជាពលរដ្ឋ ដែលមិនប៉ះពាល់ ទៅដល់តំបន់រក្សាការពារ នៃអាងស្ដុបទឹក ។ ក្នុងនោះប្រជាពលរដ្ឋចំនួន១៩៦ គ្រួសារ ត្រូវបាន ចុះវាស់វែងរួចរាល់ និងត្រូវបិទប្រកាសផ្សព្វផ្សាយ ក្បាល់ដី នៅសប្ដាហ៏ ក្រោយនេះ ។ ដោយឡែក នៅតំបន់ រក្សាការពារ អាងស្ដុបទឹកនេះ ក៏មានបងប្អូន ប្រជាពលរដ្ឋ ចំនួន៣៦ គ្រួសារ ត្រូវបានអាជ្ញាធរ មិនទាន់ សម្រេច ចុះវាស់ វែង ដើម្បីផ្ដល់បណ្ណ័កម្មសិទ្ធិ ជូននៅឡើយដែរ ។

លោកសក់ ចន្ធ័ អភិបាលរងខណ្ឌសែនសុខ បាន បញ្ជាក់ថា ៖ អាជ្ញាធរខណ្ឌ និងខិតខំចុះផ្សព្វផ្សាយ ពន្យល់ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានបណ្ណ័កម្មសិទ្ធិ ដីធ្លី ទាំង៣៦ គ្រួសារ សូមប្រមូលឯកសារ ដែលពាក់ព័ន្ធ និងទំហំក្បាលដី និងផ្ដល់ព័មានគ្រប់គ្រាន់ មកសុរិយោដី ខណ្ឌសែនសុខ ឲ្យបានលឿន តាមកាលកំ ណត់ ដើម្បី ក្រុមការងារ យើង ត្រៀមចុះធ្វើការងារវាស់វែង ដីធ្លីនេះ ឲ្យបានទាន់ពេលវេលាផងដែរ ៕ សំរិត

image1 unnamed unnamed (1) unnamed (2) unnamed (3) unnamed (4) unnamed (5) unnamed (6) unnamed (7) unnamed (8) unnamed (9) unnamed (10)


ចែករំលែក៖