ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ខណៈលួចបើកថតតុយកលុយពីម្នាស់ផ្ទះលក់ដូរ

ចែករំលែក៖

 

ខេត្តស្វាយរៀងៈ ស្ត្រីសង្ស័យដែលបម្រើការងារនៅរោងចក្រម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ស្ត្រីលក់ចាហួយថា បានលួចបើកយកលុយក្នុងថតតុ ខណៈរូបគាត់ជាប់រវល់លក់ដូរអោយភ្ញៀវផ្សេងទៀត។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅផ្សារវាលយន្ដ ភូមិវាលយន្ដ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគេបាលក្រុងស្វាយរៀងបានឲ្យដឹងថា ស្ត្រីសង្ស័យឈ្មោះទី គន្ធី ហៅ ធី អាយុ៤៣ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ រូបគោ សង្កាត់ ព្រៃឆ្លាក់ក្រុងស្វាយរៀង។ ចំណែកស្ត្រីលក់ដូររងគ្រោះមានឈ្មោះ ទេព លក្ខិណា ហៅ លក្ខ័ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ គយត្របែក សង្កាត់ គយត្របែកក្រុង ស្វាយរៀង។

សមត្ថកិច្ចបានអោយដឹងទៀតថា មុនកើតហេតុមានស្ត្រីសង្ស័យជាបានចូលមករកទិញរបស់របរអីវ៉ាន់ចាបហួយរបស់ជនរងគ្រោះ ប៉ុន្តែដោយជាប់រវល់តែលក់ដូរអោយភ្ញៀវផ្សេង មិនបានចាប់អារម្មណ៍ ស្រាប់តែស្ត្រីសង្ស័យបានធ្វើសកម្មភាពលួចប្រាក់ចំនួន 310 000រ ( សាមសិបមួយមុឺនរៀល ) ក្នុងថតតុរួចក៏គេចខ្លួនតែម្ដង ។

ក្រោយមក ជនរងគ្រោះមានការសង្ស័យក៏ដើរទៅមើលថតតុដាក់លុយរបស់ខ្លួន ស្រាប់តែបាត់ ខណៈស្ត្រីខាងលើមិនបានទិញអីវ៉ាន់នោះ ក៏ប្រញាប់ប្រញាល់ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចមូលដ្ឋាន និងឈានទៅរកការឃាត់ខ្លួនបានតែម្ដង។

ស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងរួមនិងវត្ថុតាង ទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន

ase (1) ase (2) copy


ចែករំលែក៖