ព័ត៌មានទាន់ហេតុការណ៍៖

ទើបចេញពីគុកឆ្លៀតចាប់រំលោភនារីមានសតិមិនប្រក្រតី

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កម្លាំងនគរបាលអធិ ការស្រុកជើងព្រៃបានបញ្ជូនខ្លួនអតីត ទណ្ឌិតម្នាក់ដែលបានដោះលែងឲ្យមាន សេរីភាពកាលពីពេលថ្មីៗឲ្យទៅដេកក្នុង គុកជាលើកទី២ម្តងទៀត ព្រោះតែទណ្ឌិត ម្នាក់នេះមិនព្រមកែខ្លួនដោយបានចាប់ រំលោភសេពសន្ថវៈនារីមានសតិមិនប្រក្រតី ម្នាក់រហូតបានសម្រេច ។

លោកវរសេនីយ៍ត្រី យ៉ែម សុផល អធិ ការរងនគរបាលស្រុកជើងព្រៃបានឲ្យដឹង ថា ករណីរំលោភសេពសន្ថវៈនេះបានកើត ឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅក្រោមផ្ទះរបស់ ឈ្មោះ សំ ហន ភេទប្រុស អាយុ៦៣ឆ្នាំ ជាឪពុកនារីរងគ្រោះ មានទីលំនៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន ឈ្មោះ ឆុំ សឺុន អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ ជាអតីតទណ្ឌិត ត្រូវបានដោះលែងចេញពីពន្ធនាគារកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ពីបទ ប្រទូស្តកេរ្តិ៍ខ្មាស។ ចំណែកនារីរងគ្រោះ មានអាយុ៣៤ឆ្នាំ ជាមនុស្សមានសតិមិន ល្អ មានទីលំនៅឃុំកើតហេតុខាងលើ។

នារីរងគ្រោះបានឲ្យដឹងថា នៅមុន ពេលកើតហេតុនាងនៅក្រោមផ្ទះតែម្នាក់ ឯង ពេលនោះស្រាប់តែឈ្មោះ ឆុំ សឺុន នៅ ផ្ទះជិតគ្នាបានចូលមកក្រោមផ្ទះរបស់នាង ចាប់នាងផ្តួលទៅលើគ្រែ ហើយរំលោភ នាងរហូតបានសម្រេច។ ខណៈនោះឪពុក របស់នាងបានមកទាន់ក៏ចាប់ឈ្មោះ ឆុំ សឺុន ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

លោក សំ ហន បានឲ្យដឹងថា នៅមុន ពេលកើេតហេតុគាត់បានយកម៉ូតូទៅលាង ពេលលាងរួចហើយក៏បណ្តើរម៉ូតូមកទុក ក្រោមផ្ទះ ទើបឃើញជនសង្ស័យ ឆុំ សឺុន កំពុងរំលោភកូនស្រីរបស់គាត់។ ឃើញ ដូច្នេះគាត់ក៏បានចូលទៅចាប់ឈ្មោះ ឆុំ សឺុន ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

ជនសង្ស័យឈ្មោះ ឆុំ សឺុន បានសារ ភាពថា មុនពេលកើតហេតុខ្លួនបាននៅ ក្រោយផ្ទះផ្លាស់ខ្សែចំណងគោ ហើយក៏ ដើរត្រឡប់មកវិញ ស្រាប់តែនារីរងគ្រោះស្រែកហៅខ្លួនឲ្យមកផ្ទះរបស់នាងរួច បបួលខ្លួនរួមភេទ។ ពេលរួមភេទបាន សម្រេចហើយស្រាប់តែឪពុកនាងមកទាន់ ក៏ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

លោក យ៉ែម សុផល បានបញ្ជាក់ថា សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅកាន់សាលាដំបូងខេត្ត កំពង់ចាមនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមច្បាប់ និងត្រូវបានព្រះ រាជអាជ្ញាចោទប្រកាន់ពីបទរំលោភសេព សន្ថវៈនិងរង់ចាំសវនាការវិនិច្ឆ័យទោស ៕ ហេង នរិន្ទ្រ

se


ចែករំលែក៖