ព័ត៌មានទាន់ហេតុការណ៍៖

នារីស្រស់ស្អាត់ស្រវឹងបើករថយន្តបុកម៉ូតូរបួស២នាក់ហើយជ្រុលបុកចូលផ្ទះគេបន្តទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរស២នាក់បានរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូឌុបគ្នា ហើយត្រូវនារីរូបស្រស់ម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង បើកបររថយន្តមកបុកពីក្រោយពេញទំហឹង ហើយរថយន្តមិនទាន់អស់ល្បឿន ជ្រុលទៅបុកចូលផ្ទះបាក់ទ្វារ និងបុករថយន្តឡិចស៊ីស១គ្រឿងរបស់ម្ចាស់ផ្ទះរងការខូតខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ចំណុចមុខផ្ទះលេខ២០៧ ស្ថិតនៅលើផ្លូវបេតុងវត្តអង្គតាមិញ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្ករខាងលើម៉ាក ហាយឡែនឌឺ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-8963 បើកបរដោយនារីម្នាក់ជនបង្កឈ្មោះ ពៅ សុបញ្ញាណាផា អាយុ២២ឆ្នាំ ធ្វើការក្នុង ប្រលានយន្តហោះពោធិ៍ចិនតុង ស្នាក់នផ្លូវ១១០ផ្ទះលេខ៤៦Eo ក្រុម៥ ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។ រីឯជនរងគ្រោះបុរស២នាក់រងរបួសធ្ងន់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកឯរថយន្តរបស់ម្ចាស់ផ្ទះខូចខាតម៉ាក ឡិចស៊ីស ពណ៍ស្ក រពាក់ស្លាកលេខ ភ្នំពេញ 1AN-1646 ។

តាមសាក្សីពីកន្លែងបានឲដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដារស្កុពី ពណ៍សលាយផ្កាឈូក តាមផ្លូវបេតុងអង្គតាមិញ ទិសដៅពីជើងទៅត្បូង រីឯរថយន្តបង្ក ម៉ាកហាយឡែនឌឺ បើកបរដោយនារីស្រវឹងជោកជាំ មកពីក្រោយ ស្របទិសគ្នា ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត បានរេចង្កូតមកស្តាំដៃ បានទៅបុកពីក្រោយម៉ូតូពេញទំហឹងហើយរថយន្តមិនទាន់អស់ល្បឿនជ្រុលបុកទ្វារផ្ទះលេខ២០៧ និងទៅប៉ះរថយន្តរបស់ម្ចាស់ផ្ទះម៉ាកឡិចស៊ីស ខូចខាតយ៉ាងដំណំ ហើយប៉ើងបុរសរងគ្រោះទាំង២នាក់ ម្នាក់ខ្ទាតទៅក្នុងផ្ទះ ម្នាក់ទៀតខ្ទាតទៅលើថ្នល់ បណ្តាលអោយរងរបួសធ្ងន់ទាំង២នាក់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយគ្លីនិកឯកជន ដឹកទៅសង្គ្រោះ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពិនិត្យនៅកន្លែង រួចប្រគល់អោយជំនាញចរាចរណ៍រាជធានីចុះមកវាស់វែងយករថយន្តបង្ក រថយន្តរងគ្រោះ ម៉ូតូរងគ្រោះ និងឃាត់នារីបើកបរទៅកាន់ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នា ៕ សុខាសែនជ័យ

1 2 3 4


ចែករំលែក៖