ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តប្រដេញគ្នា ជ្រុលទៅបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងស្ត្រីម្នាក់រងរបួសហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនបុកដើមឈើក្រឡាប់ផ្ងារកង់

ចែករំលែក៖

 

ភ្នំពេញ៖ រថយន្តម៉ាកកូរូឡាមួយគ្រឿង ចេញពីផឹកសីុស្រវឹង បើកលឿនប្រដេញជាមួយរថយន្តមួយគ្រឿងទៀត ហើយជ្រុលបុកម៉ូតូវីវ៉ាមួយគ្រឿង បណ្តាលអោយបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកស្ត្រីជិះពីក្រោយរងរបួសធ្ងន់ ដោយឡែករថយន្តបង្កនៅមិនទាន់អស់ល្បឿនបន្តទៅបុកដើមឈើបាក់អស់មួយដើម និងបន្តទៅបុកបង្គោលក្រឡាប់ផ្ងារកង់ទ្រមេឃ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខវិទ្យាល័យជាសីុមសាមគ្គី តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះគឹម ម៉ារិន ភេទប្រុស អាយុ៦៣ឆ្នាំ មានស្រុកំណើតនៅសង្កាត់ស្ទងមានជ័យ ខណ្ឌមានជ័យ ។ ចុះណែកអ្នករងរបួសនៅមិនទាន់ស្គាល់ឈ្មោះទេ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតម៉ាកស៊ុយសាគីវីវ៉ា សេរីចាស់ បើកបរដោយបុរសម្នាក់ និងស្ត្រីម្នាក់ទៀត រួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកកូរូឡា ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2H 1637 បើកបរដោយបុរសម្នាក់ និងមនុស្សប្រុស ស្រី៣នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿនហើយបានជែងនឹងរថយន្តមួយគ្រឿងទៀត ដែលមិនចាំម៉ាក បណ្តាលអោយជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលអោយអ្នកជិះម៉ូតូបោកក្បាលចេញខួរស្លាប់ភ្លាមៗតែម្តង និងម្នាក់ទៀតរងរបួសធ្ងន់។
ដោយឡែករថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកនឹងដើមឈើបាក់អស់មួយដើម ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុកបង្គោលភ្លើដែលបាក់ខ្ទប់ជាមួយផ្ទះប្រជាពលរដ្ឋក្រឡាប់រថយន្តទើបទៅមុខលែងរួច។ ចំណែកអ្នកនៅខាងក្នុងរថយន្តមិនមានរងរបួសនោះទេ។

បើតាមការៀបរាប់ពីស្ត្រីម្នាក់រួមដំណើរក្នុងរថយន្តជាមួយបានប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់បានផឹកសីុនៅក្នុងហាងមួយកន្លែង នៅផ្លូវលេខ២០០៤ ពេលផឹកចប់ ទើបនាំគ្នាបើករថយន្តចេញហើយខណៈមកដល់ចំណុចកើតហេតុ បានជែងរថយន្តមួយគ្រឿងនៅខាងមុខ ទើបជ្រុលចង្កូតទៅបុកនឹងម៉ូតូតែម្តង។ ចំណែកអ្នកបើកបរឈ្មោះ វ៉ា មុខរបរលក់ទូរស័ព្ទ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ ចំណែកសពត្រូវបានសមត្ថកិច្ចយកទៅទំនាក់ទំនងហៅក្រុុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែងម៉ូតូនិងរថយន្តរួមទាំងម្ចាស់រថយន្តសមត្ថកិច្ចបាននាំយកទៅការិយាល័យចរាចរណ៍រាជធានីរង់ចាំដោះស្រាយពេលក្រោយ៕ ភារ៉ា ដង្កោ

1 2 3 4 5 6


ចែករំលែក៖