ព័ត៌មានទាន់ហេតុការណ៍៖

ការសម្តែងម៉ុងសាយដ៏អស្ចារ្យក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំរកា នឹងនាំលាភសំណាងបន្ថែមទៀតដល់ណាហ្គាវើល

ចែករំលែក៖

 

រាជធានីភ្នំពេញ ថ្ងៃទី ៣០ មករា ២០១៧ ៖ នៅ Lobbyជាន់ផ្ទាល់ដីរបស់សណ្ឋាគារណាហ្គាវើល ត្រូវបានរៀបចំតុបតែងដ៏ទាក់ទាញដើម្បីសិរីសួស្តី និងត្រៀមខ្លួនស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរកានៅថ្ងៃច័ន្ទ។ តុបតែងដោយប្រើពណ៌ក្រហម និងពណ៌មាស សណ្ឋាគារ និងមណ្ឌលកម្សាន្តឈានមុខគេក្នុងតំបន់ទន្លេមេគង្គនេះ នឹងប្រារព្ធបុណ្យចូលឆ្នាំចិនដោយមានការសម្តែងម៉ុងសាយដូចរាល់ឆ្នាំដើម្បីទទួលបានមហាលាភកាន់តែច្រើន។

បន្ទាប់ពីសែនបែបប្រពៃណីចិននៅពេលព្រឹក មានការសម្តែងម៉ុងសាយដ៏អស្ចារ្យដែលមានម៉ុងសាយ ១៨ រំលេចដោយពណ៌ និងសម្លៀកបំពាក់បែបប្រពៃណីចិនដ៏ទាក់ទាញ។ ក្រុមម៉ុងសាយនេះ ត្រូវបានបង្ហាត់យ៉ាងពិសេសដោយសមាគម Chinese Teochew Cambodiaដែលបានបង្ហាត់កូនក្រុមគ្រប់រូបឲ្យយល់ដឹងយ៉ាងច្បាស់ពីប្រពៃណីចិន និងក្បាច់សម្តែងពិសេសសម្រាប់សម្តែងក្នុងស្ថានភាពលំបាក និងនៅលើទីខ្ពស់។ ការហ៊ោទះដៃអបអររបស់អ្នកទស្សនាទាំងអស់ អមដោយសំឡេងស្គរ និងគ្រឿងភ្លេងផ្សេងៗ បានធ្វើឲ្យក្រុមម៉ុងសាយដ៏រស់រវើកនេះសម្តែងកាន់តែគួរឲ្យចាប់អារម្មណ៍។

ម៉ុងសាយចំនួន ១៨ ដែលមានពណ៌ចម្រុះដ៏ស្រស់ស្អាតសម្តែងនៅLobbyបានបង្កនូវបរិយាកាសរីករាយបំផុត! តាមប្រពៃណីប្រជាជនចិន សំឡេងស្គរ និងរបាំងមុខបិសាចដ៏គួរឲ្យខ្លាចក្នុងក្រុមម៉ុងសាយនេះ គឺដើម្បីបណ្តេញឧបទ្រពចង្រៃ និងនាំមកនូវសំណាង និងសុភមង្គល។

កម្មវិធី បានបន្តដោយមានការផ្តល់អំណោយជាបន្លែបៃតង ផ្លែឈើ និងអាំងប៉ាវនៅច្រកចូលរបស់ណាហ្គាវើល។ ក្រុមម៉ុងសាយទាំងមូលបានដើរជុំវិញដើមឈើសំណាងនៅជាន់ផ្ទាល់ដីចំនួន ៣ ជុំ មុនទៅទទួលសាឡាត់ និងក្រូចឃ្វិចពីគណៈគ្រប់គ្រងណាហ្គាវើល ហើយក្រុមម៉ុងសាយក៏បានប្រសិទ្ធិពរជ័យជូនដល់គណៈគ្រប់គ្រងផងដែរ ។

ការប្រសិទ្ធិពរជ័យដោយម៉ុងសាយ មានន័យថាយើងនឹងទទួលបាននូវទ្រព្យសម្បត្តិស្តុកស្តម្ភ សំណាងល្អ និងសម្បូររុងរឿងពេញមួយឆ្នាំ។ ជាចុងក្រោយ មានការបាញ់កម្ទេចក្រដាសចម្រុះពណ៌នៅលើឆាកជាន់ផ្ទាល់ដីប្រសិទ្ធិពរជ័យជូនដល់ភ្ញៀវ និងទស្សនិកជនទាំងអស់ដើម្បីសិរីសួស្តី!

ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំរកានេះ ណាហ្គាវើលមានបម្រើម្ហូបចិនរសជាតិដើមដ៏សម្បូរបែបនៅ ភោជនីយដ្ឋានឈ្នះពានរង្វាន់របស់ខ្លួនចន្លោះពីថ្ងៃ ២២ មករា ដល់ ១១ កុម្ភៈ ២០១៧ សម្រាប់ភ្ញៀវរីករាយពិសាតាមតម្រូវការជាមួយគ្រួសារ និងអ្នកជិតស្និទ្ធរបស់ពួកគេ។

ណាហ្គាវើល សូមជូនពរឲ្យពុកម៉ែបងប្អូន អតិថិជន ដៃគូពាណិជ្ជកម្ម មិត្តភ័ក្តិ និងក្រុមគ្រួសារទាំងអស់មានសំណាងល្អ សុភមង្គល និងទ្រព្យសម្បតិ្តកាន់តែច្រើនក្នុងឱកាសឆ្នាំថ្មីឆ្នាំរកា។

អំពីណាហ្គាវើល®
ប្រជុំស្រស់ស្រូបអាហារលម្ហែជប់លៀងនិងលេងកម្សាន្តនៅណាហ្គាវើល មណ្ឌលកម្សាន្តគ្មានដែនកំណត់ឈានមុខគេ!
ស្ថិតនៅតាមដងទន្លេមេគង្គ និងទន្លេសាបដែលមានទេសភាពស្រស់ត្រកាលគួរឲ្យចាប់អារម្មណ៍ ណាហ្គាវើលបានក្លាយជាទីតាំងអត្តសញ្ញាណនៃរាជធានីភ្នំពេញ។ ណាហ្គាវើល មានទីតាំងស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រនៅក្នុងរាជធានីភ្នំពេញដែលជាទីក្រុងមានប្រវត្តិសាស្រ្តដ៏សម្បូរបែប។ យោងតាមរឿងព្រេងនិទានឈ្មោះ “ណាហ្គាវើល” នេះជាឈ្មោះដែលយកតាមរឿងព្រេងបុរាណអំពីនាគស្តេចនាគមួយដែលមានក្បាលចំនួន៧។ស្តេចនាគនេះ ត្រូវបានគេជឿថារស់នៅក្នុងទន្លេនេះដើម្បីការពារច្រកចូលមកកាន់រាជធានីភ្នំពេញ។យោងតាមរឿងតំណាលគេអាចមើលឃើញស្តេចនាគនេះបង្ហាញខ្លួនខណៈពេលដែលមានឥន្ទធនូប៉ុណ្ណោះ។ដូចនេះបានជាទិដ្ឋភាពនេះ ត្រូវបានគេចាត់ទុកថាជាទិដ្ឋភាពដ៏មានឫទ្ធិអស្ចារ្យមួយ។ប្រដូចទៅនឹងថូមាសនៅចុងនៃឥន្ទធនូណាហ្គាវើលត្រូវបានប្រៀបប្រដូចទៅនឹងនិមិត្តសញ្ញានៃការចាប់ផ្តើមថ្មី និងភាពសម្បូររុងរឿងត្រជាក់ត្រជំ។

ណាហ្គាវើលបានទាក់ទាញទេសចរជាច្រើនរួមមានទាំងទេសចរស្វែងរកការសម្រាកលម្ហែ ទេសចរផ្សងព្រេង និងទេសចរស្វែងរកការកម្សាន្តសប្បាយជាដើម។ ណាហ្គាវើលភ្នំពេញជាសណ្ឋាគារនិងមណ្ឌលកម្សាន្តចម្រុះដំបូងគេនិងល្អបំផុតនៅព្រះរាជាណាចក្រកម្ពុជាដែលកំពុងអភិវឌ្ឍយ៉ាងលឿននិងមានក្រុមហ៊ុនណាហ្គាខបដែលជាក្រុមហ៊ុនមេដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង។ ណាហ្គាវើល មានទំហំផ្ទៃដីសរុបជាង ១ លានហ្វីតការ៉េដែលមានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង៧១១ បន្ទប់មណ្ឌលស្ប៉ាដ៏ធំទូលាយប្រកបដោយផាសុកភាពហាងលក់ទំនិញភោជនីយដ្ឋាន និងបានីយដ្ឋានចំនួន១៨ សេវាកម្សាន្តសម្បូរបែប ព្រមទាំងមានសាលប្រជុំបំពាក់ទៅដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារដែលមានសាលសន្និសីទធំជាងគេក្នុងចំណោមសណ្ឋាគារធំៗក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបថត សូមទាក់ទង ៖
លោក ឈាវ ប៊ុនរិទ្ធ
មុខតំណែង ៖អ្នកប្រែសម្រួលភាសាអង់គ្លេស ផ្នែកទំនាក់ទំនងទីផ្សារ
ទូរស័ព្ទ៖ +៨៥៥ ១៥ ៨៨ ២២ ១០
អ៊ីម៉ែល ៖ chheavbunrith@nagaworld.com

Ms. Melanie Loong
មុខតំណែង ៖ Senior Marketing Communication Manager
ទូរស័ព្ទ៖ +៨៥៥ ១៥ ៩៩ ៥៥ ៩៧
អ៊ីម៉ែល ៖ melanieloong@nagaworld.com

អត្ថបទ៖ ថម សន

Naga Event

 

Naga Event


ចែករំលែក៖