ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទទួលពាក្យបណ្ដឹងជនរងគ្រោះហើយទុកចោលគ្មានចំណាត់ការ  ជនរងគ្រោះរត់ទៅដាក់ពាក្យបណ្ដឹងនៅPMក្រុងវិញ 

ចែករំលែក៖

 

ភ្នំពេញ៖ ស្ត្រីម្នាក់បានរត់មកដាក់ពាក្យបណ្ដឹង នៅមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឲ្យជួយអន្តរាគមន៍ដល់រូបគាត់ ខណៈដែលខាងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍ស្ទឹងមានជ័យ មិនឃើញមានចំណាត់ការទាល់តែសោះ ក្រោយពីទទួលពាក្យបណ្ដឹងជនរងគ្រោះរួច ។

នៅវេលាម៉ោង១០និង៣០ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ខាងកម្លាំងប៉េអឹមក្រុងបានដាក់កម្លាំងចុះទៅចាប់ជនបង្កបានម្នាក់ ឈ្មោះហេង ឡុង នៅមុខផ្ទះជនបង្កតែម្ដង ពេលដែលស្រ្តីម្នាក់មកលេងផ្ទះបងប្អូនថ្ងៃបុណ្យចូលឆ្នាំចិន ត្រូវបានខាងក្រុមបង្កខាងលើវាយបណ្ដាលអោយរងរបួសប៉ោងមុខ កាលពី៤ថ្ងៃមុន នៅវេលាម៉ោង៣និង៣០រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ នៅមុខវត្តសាមគ្គីរង្សី តាមបណ្ដោយផ្លូវលំ ស្ថិតក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ស្រ្តីរងគ្រោះមានឈ្មោះ ឆ ណូន ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ចំណែកជនបង្ករមានឈ្មោះ ហេង ឡុង ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ។

តាមសម្ដីស្រី្តរងគ្រោះបានអោយដឹងថា នៅថ្ងៃបុណ្យចូលឆ្នាំចិនថ្ងៃទីមួយរួបគាត់បានមកលេងផ្ទះបងប្អូន ហើយពេលនោះ ក៏មានផ្ទះអ្នកជិតខាងបានចាក់ធុងបាស់ខ្លាំងៗ ហើយរូបគាត់បានទៅប្រាប់ថា កុំអោយចាក់លឺខ្លាំងពេក តែខាងផ្ទះនោះនៅតែមិនស្ដាប់ ក៏ទៅប្រាប់ម្ដងទៀត ហើយបានម្ចាស់ផ្ទះចេញមក ក៏បានទាក់សម្ដីគ្នាហើយបានវាយទៅលើរូបគាត់បណ្ដាលអោយប៉ោងមុខ ហើយរូបគាត់ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ អោយជួយរកយុត្តិធម៌ដល់រូបគាត់ផងដែរ តែសម្ថតិកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យហាក់បីដូចគ្មានវិធានការចំពោះរឿងនេះទាល់តែសោះ រួចមក គាត់ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉េអឹមក្រុងភ្នំពេញវិងម្ដង ។

លុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១០និង៣០នាទីព្រឹក កម្លាំងប៉េអឹមក្រុងបានដាក់កម្លាំងចុះទៅចាប់ជនបង្ករបានម្នាក់ឈ្មោះហេង ឡុង នៅមុខផ្ទះជនបង្ករតែម្ដង ។

បច្ចុប្បន្នជនបង្ករត្រូវបានកម្លាំងប៉េអឹមក្រុងភ្នំពេញយកទៅសួរនាំ ដើម្បីចាត់ការតាមនីតិវិធី៕ ភារ៉ា ដង្កោ

IMG_3488 IMG_3483 IMG_3485 IMG_3486 IMG_3487


ចែករំលែក៖