ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្មេងទំនើងម្នាក់ក្នុងចំណោមបក្ខពួក៤ននាក់ដែលឈរកាន់ដំបងតាមផ្លូវធ្វើឲ្យប្រជាពលរដ្ឋមានការភិតភ័យ

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងទំម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈពួកគេបាននាំគ្នាឈរកាន់ដំបងនៅតាមផ្លូវសាធារណៈធ្វើអោយប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកកាត់មានការភ័យខ្លាចហើបានរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ទើបឃាត់ខ្លួនបានម្នាក់ចំណែកបក្ខពួក៣នាក់ទៀតបានរត់គេចខ្លួន។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅមុខវត្តទឹកថ្លា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិចុងថ្នាល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ក្មេងទំនើងរូបនេះមានឈ្មោះ ហង្ស សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សរៀននៅសាលា១០០ខ្នង ស្នាក់នៅផ្ទះលេខ២០ភូមិចុងថ្នាល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ថា មានក្មេងទំនើងមួយក្រុមមានគ្នាបួននាក់កំពុងឈរកាន់ដំបងនៅមុខវត្តទឹកថ្លាដូចជាកំពុងចាំវាយអ្នកណាម្នាក់ ធ្វើឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ និងអ្នកនៅម្តុំនោះមានការភ័យខ្លាចយ៉ាងខ្លាំង ហើយភ្លាមៗនោះកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដែលកំពុងតែល្បាតតាមផ្លូវបានចុះមកដល់ចំណុចខាងលើ ក៏ឃាត់ខ្លួនបានក្មេងទំនើងម្នាក់ក្នុងចំណោមបក្សពួក៤នាក់នេះតែម្តង ហើយបាននាំខ្លួនយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា ។

នៅចំពោះមុខសមត្ថកិច្ចក្មេងទំនើងរូបនោះបានឆ្លើយសារភាពថា ដោយសារតែមានក្រុមក្មេងស្ទាវមួយក្រុមចាំវ៉ៃបងប្រុសរបស់គេ ទើបគេឈរចាំវាយក្រុមក្មេងស្ទាវនោះវិញ ។

បច្ចុប្បន្នក្មេងទំនើងរូបនោះកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ តុង សីហា

abe (2) abe abe (1)


ចែករំលែក៖