ព័ត៌មានទាន់ហេតុការណ៍៖

ប្រើកម្លាំងពិសេស៧២នាក់ចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប

ចែករំលែក៖

ភ្នំពេញ ៖ ថ្មីៗនេះក្រសួងមហាផ្ទៃបានបញ្ជូនកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចពិសេសនៃអគ្គស្នងការនគរបាលជាតិចំនួន៧២នាក់ ដើម្បីចុះបំពេញបេសកកម្ម បង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ បន្ទាប់ពីបទល្មើសមួយនេះកើតឡើងជាបន្តបន្ទាប់ ទោះបីអន្តរក្រសួងធ្វើការបង្រ្កាបជាញឹកញាប់យ៉ាងណាក៏ដោយ ។

មន្រី្តនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ការបញ្ជូនកម្លាំងពិសេសនេះ បន្ទាប់ពីសម្តេច ស ខេង បានចុះពិនិត្យមើលបទល្មើសនេសាទក្នុងបឹងទន្លេសាបនាពេលកន្លងទៅ ដោយសង្កេតឃើញថា កើតមានបទល្មើសជាច្រើននៅតំបន់នោះ ហើយបង្រ្កាបមិនឈ្នះ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមិនទាន់មានទំនុកចិត្តនៅឡើយទេ ចំពោះប្រតិបត្តិការនោះព្រោះកន្លងទៅក្រុមប៉ូលីសសេដ្ឋកិច្ចក្រសួងបានរងនូវការរិះគន់យ៉ាងចាស់ដៃ ទាក់ទងការឃុបឃិតជំរិតទារប្រាក់ពីក្រុមប្រជានេសាទ ៕ ប្រាថ្នា

VVV1


ចែករំលែក៖