ព័ត៌មានទាន់ហេតុការណ៍៖

បាឡាស្មាច់២គ្រឿងបុកគ្នានៅពេលយប់ស្រ្តីម្នាក់ធ្លាក់ទឹកលង់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីជនជាតិវៀតណាមម្នាក់បានធ្លាក់ទឹកលង់ស្លាប់នៅក្នុងឧប្បត្តិហេតុ បាឡាស្មាច់ពីគ្រឿងបានបុកគ្នា កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

នគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា ស្រ្តីដែលបាត់ខ្លួនត្រូវបានគេស្គាល់ថាឈ្មោះ ឈ្មោះ វ៉ាង ធីមុំ អាយុ២៨ឆ្នាំ ស្នាក់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ចំណែកឯកភាគីបង្កមានឈ្មោះ ១.ឈ្មោះ ឡេ យ៉ាំងឡឺយ ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកកាណូត ២.ឈ្មោះ ឡេ យ៉ាំងទឹង ភេទប្រុស អាយុ៣៥ឆ្នាំ និង៣.ឈ្មោះ វៀង យ៉ាំង អាង ភេទប្រុស អាយុ២៥ឆ្នាំ ពួកគេទាំ៣នាក់ អ្នកទាំងបីនាក់នេះស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

បើតាមចំលើយរបស់ក្រុមភាគីបង្ករបា្រប់សមត្ថកិច្ចអោយដឹងថា នៅមុនពេលកើហេតុពួកគេទាំងបីនាក់នេះ បានជិះបាឡាស្មាច់១គ្រឿង ដែលមានបំពាក់ភ្លើងហ្វាផងដែរ ក្នុងទិសដៅពីលិចទៅកើត ដោយបានបើកក្នុងល្បៀនលឿន នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានបាឡាស្មាច់មួយគ្រឿងទៀតដែលបើកដោយស្រ្តីរងគ្រោះធ្វើដំណើរច្រាសទិសគ្នាពុំមានភ្លើងហ្វានោះទេ ដោយមើលពុំឃើញបានបុកបាឡាស្មាច់ស្រ្តីរងគ្រោះបណ្តាលអោយ ក្រឡាប់លិចទាំងសងខាង ពេលភ្លាមៗនោះ ក្រុមបង្កបានហែលឡើងច្រាំងរួច ចំណែកឯស្ត្រីរងគ្រោះបានលិចបាត់តែម្តង ដែលគេសង្ស័យថា ស្ត្រីរងគ្រោះត្រូវរបួសខ្លាំងលិចបាត់មិនដឹងខ្លួន ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ និង បានឃាត់ក្រុមជនជនជាតិវៀតណាមទាំង៣នាក់នេះ និង បានយកបាឡាស្មាច់មកពិនិត្យមើល សមត្ថកិច្ចរកឃើញមានអាំងវិចទ័រសម្រាប់ឆក់ត្រីនៅលើបាឡាស្មាច់របស់ក្រុមបង្ករ ផងដែរ ។

ករណីនេះត្រូវបានសមត្ថកិច្ចសន្និដ្ឋាន ក្រុមនេះដែលយកបាឡាស្មាច់នេះជាមធ្យោបាយទៅឆក់ត្រីនៅពេលយប់ផងដែរ នៅពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕ ចន្ថា

chs (1) chs (2) chs (3) chs (4) chs (5)


ចែករំលែក៖