ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ និងថ្នាំញៀន៤កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី៣នាក់និងថ្នាំញៀនចំនួន៤កញ្ចប់២កញ្ចប់ធំនិង២កញ្ចបតូចរួមនិងឧប្បករណ៍សំរាប់ប្រើប្រាស់ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានដោយជាប់ពាក់ព័ន្ធនិងករណីជួញដូរនិងប្រើប្រាស់។ កាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២ខែកុម្ភៈ ឆ្នាំ២០១៧នៅចំណុផ្ទះជួលភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ក្នុងប្រតបត្តិការចុះបង្ក្រាបនេះដឹកនាំដោយលោកវរសេនីយន៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ និងមន្ត្រីក្រោមឱវាទជាច្រើននាក់ទៀត។

ជនសង្ស័យទាំង៣នាក់ខាងលើទី១មានឈ្មោះ សួស រតនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅខណ្ឌច្បាអំពៅ មានស្រុកកំណើតភូមិអូបេង ស្រុកចំការលើខេត្តកំពង់ចាម(ប្រប្រាស់)។ទី២ឈ្មោះ ឯក កំសាន្ត ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរលក់ដូរស្នាក់នៅភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ(ជួញដូរ)។និងទី៣មានឈ្មោះ នូវ ស្រីកា ភេទស្រីអាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ(ជួញដូរ)។

លោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានមានប្រសាសន៍ថា ការឃាត់ខ្លួនក្រុមជនសង្ស័យទាំង៣នាក់ខាងលើ យើងបានប្រើប្រាស់ជនបង្កប់ដើម្បីទាក់ទាញនិងធ្វើការចុះបង្ក្រាបជាក់ស្តែងទើបឈានដល់ការឃាត់ខ្លួនបានជនសង្ស័យជួញដូរនិងប្រើប្រាស់រួមនិងចាប់យកវត្ថុតាងបាននូវថ្នាំញៀន៤កញ្ចប់ក្នុងនោះ២កញ្ចប់ធំនិង២កញ្ចប់តូចតែម្តង។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំងបីនាក់ខាងលើកំពុងឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីក៍សាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្ត៕ តុង សីហា

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖