ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សម្នាក់បានរងរបួសធ្ងន់ក្រោយរថយន្តពីរគ្រឿងបុកគ្នារួចរុញទៅបុករថយន្តបីគ្រឿងទៀតចតស្ងៀម

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿងធ្វើដំណើរលើដងផ្លូវលេខ៧៨បានបុកជាមួយរថយន្តលុច្សស៊ីស ខណះធ្វើដំណើរពីក្រោយ ស្របទិសគ្នាពីកើតទៅលិចនឹងបានរុញទៅបុករថយន្តបីគ្រឿងផ្សេងទៀតចតលើចិញ្ចើមផ្លូវមុខរោងការបណ្តាលឲ្យខូចខាតធ្ងន់ធ្ងរនិងរបួសធ្ងន់ម្នាក់កាលពីវេលាម៉ោង៩និង០០នាទីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបំបែកភូមិ៤ គ៦០ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

លោកពុធ សាវី អធិការរងនគរបាលស្រុកកូនមុំបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារតែរថយន្តម៉ាកហ៊ីយ៉ានដាយ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ3C-1677 ដោយចុះចំណោតជាន់ហ្វាំងមិនស៊ីបុកលុច្សស៊ីសពីក្រោយហើយរុញបុកផ្ទុបរថយន្ត3គ្រឿងផ្សេងទៀតចតស្ងៀមហើយម្ចាស់ចូលទៅស៊ីការ។

លោកបន្តថា ករណីនេះសំណាងដែរប្រសិនបើចូលរោងការវិញមិនដឹងរបួសមនុស្សប៉ុន្មាននាក់នោះទេ។រីឯអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នេះបើកទ្វាររត់គេចខ្លួនបាត់មិនស្គាល់អត្តសញ្ញាណ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការវាស់វែងរួចបាននាំយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំដើម្បីស្វែងរកម្ចាស់រថយន្តបង្កហេតុចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕ វុទ្ធឦសាន្ត

1 2 3


ចែករំលែក៖