ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់សង្ឃ៥អង្គ និងបុរស២នាក់ ពាក់ពន្ធ័ និងករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀងៈ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាន នគរបាល ស្រុកស្វាយទាប សហការជាមួយ កងរាជអាវុធហត្ថ ស្រុកនិង កងរាជអាវុធហត្ថខេត្ត បានធ្វើការចុះបង្រ្កាបបទល្មើសគ្រឿងញៀន ខណៈឃាត់ សង្ឃ៥ និងបុរស២នាក់ កាលពីវេលាម៉ោង៥និង២៨ នាទីល្ងាច ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចវត្តសុវណ្ណរង្សីហៅ វត្ពពែតថ្មី ស្ថិតនៅភូមិ ថ្នល់កែង ឃុំពពែតស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា លោកសង្ឃ ប្រើប្រាស់គ្រឿងញៀន ចំនួន ៥ អង្គ មានព្រះនាមៈ
១ ឃឹម ថន អាយុ ២៦ ឆ្នាំ ព្រះសង្ឃ ភូមិ ថ្នល់កែង ឃុំ ពពែត ស្រុក ស្វាយទាប ។

២ មុំ រ៉ាវី អាយុ ២២ ឆ្នាំ ព្រះសង្ឃ ភូមិ ស្វាយគយ ឃុំ ពពែត ស្រុក ស្វាយទាប ។

៣ សូ រតនៈ អាយុ ២០ ឆ្នាំ ព្រះសង្ឃភូមិ កំពង់រទេះ ពពែត ស្រុក ស្វាយទាប ។

៤ សេង ឌី អាយុ ២០ ឆ្នាំ ព្រះសង្ឃ ភូមិថ្នល់កែង ឃុំ ពពែត ស្រុក ស្វាយទាប ។

៥ ព្រះនាម រុន រដ្ឋា អាយុ ២៣ ឆ្នាំព្រះសង្ឃភូមិ តាម៉េង ឃុំ ព្រែករន្ទះ ស្រុក ពោធិរាង ខេត្តព្រៃវែង ។

៦ ឈ្មោះ មោគ សាមាន ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ កម្មកររោងចក្រ នៅភូមិថ្នល់កែង ឃុំ ពពែត ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង និង

ទី៧ ឈ្មោះ តឿ ស៊ីណាត ភេទ ប្រុស អាយុ ១៨នគរបាលឆ្នាំមុខរបរ ធ្វើស្រែ ភូថ្នល់កែង ឃុំ ពពែត ស្រុកស្វាយទាប ។

ប្រភពបន្តថា ចំពោះវត្ថុតាងសមត្ថកិច្ចបានរឹបអូសបាន សម្ភារះ ប្រើប្រាស់សំរាបជក់គ្រឿងញៀនមួយចំនួន ផងដែរ ។

ក្រោយឃាត់ព្រះសង្ឃសមត្ថកិច្ច ក៏បានបញ្ជូនមកគណៈកម្មការវត្តវត្តសុវណ្ណរង្សីហៅ វត្ពពែតថ្មី និងមន្ត្រីធម្មការ និងសាសនាស្រុកដើម្បីចាប់ផ្សឹករួចប្រគល់អោយសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

bae (1) bae (2) bae (3)


ចែករំលែក៖