ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនបានម្នាក់ដកហូតថ្នាំញៀន២១កញ្ចប់នៅឃុំកោះចិន

ចែករំលែក៖

ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮស្រាវជ្រាវបង្រ្កាបចាប់ខ្លួនបាន កាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិព្រែកក្តាម២ ឃុំកោះចិន ដកហូតវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២១កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ មឿន សុខធី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកក្តា២ ឃុំកោះចិន ស្រុកពញាឮ ។

ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មនៅក្នុងភូមិសាស្ត្រឃុំកោះចិន ស្រុកពញាឮ កន្លងមកធ្លាប់ត្រូវបានសមត្ថកិច្ចកំណត់និងតាមដាន ។ លុះមកដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចទទួលបានព័ត៌មានច្បាស់ការថាជនសង្ស័យរូបនេះរក្សាទូកគ្រឿងញៀននៅជាប់ខ្លួន ដើម្បីជួញដូរទៅឲ្យអ្នកប្រើប្រាស់ ទើបសមត្ថកិច្ចចាំឃ្លាំមើល រហូតឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យរួមជាមួយថ្នាំញៀនចំនួន២១កញ្ចប់ និងទូរស័ព្ទដៃ០១គ្រឿង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

ae (1) ae (2)


ចែករំលែក៖