ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសាធារណការដឹកជញ្ជូនខេត្តស្វាយរៀងជួសជុលផ្លវជាតិ និងលុបក្រឡុកសំបុកមាន់សម្រួលដល់ការធ្វើដំណើរភ្ញៀវជាតិ និងអន្តរជាតិឆ្ពោះទៅព្រំដែនបាវិត

ចែករំលែក៖

ខេត្តស្វាយរៀងៈ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខមួយ នៅខេត្តស្វាយរៀងសារទរ រីករាយ ខណៈបានមន្ទីរសាធារណការដឹកជញ្ជូនខេត្តស្វាយរៀង បានជួសជុលផ្លវជាតិ និងលុបក្រឡុកសំបុកមាន់សម្រួលដល់ធ្វើដំណើរភ្ញៀវជាតិ និងអន្តរជាតិឆ្ពោះទៅព្រំដែនបាវិតផងដែរ។

បើតាមអ្នកធ្វើដំណើរតាមផ្លូវជាតិលេខមួយពីខេត្តព្រៃវែង មកដល់ព្រំដែនច្រកទ្វាបាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានអោយដឹងថា កន្លងមកផ្លូវជាតិនេះ គឺមានក្រឡុកជង្ហុកសំបុកមាន់ជាច្រើនកន្លែងពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ប៉ុន្តែមួយរយៈពេលថ្មីនេះ គឺខាងមន្ទីរសារធារណការ ខេត្តស្វាយរៀងបានជួសជុលឡើងវិញ និងចាក់គ្រួសបំពេញកន្លែងមានជង្ហុកតូចធំនិងបានក្រាលកៅសូររួចរាល់ហើយដែរធ្វើអោយពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរទាន់ពេលវេលា ។

តាមមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានអោយដឹងថា ដេីមឆ្នាំ២១៧នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពុងមមាញឹកក្នុងការជួសជុលផ្លូវជាតិលេខ១ផង និងផ្លូវក្នុងខេត្តផង ដែលរងកាខូចខាតជាច្រេីនខ្សែដោយសារទឹកជំនន់ទឹកភ្លៀងកាលពីចុងឆ្នាំ២០១៦ កន្លងទៅនេះ ហើយក្រៅការងារជួសជុលផ្លូវខាងលេីមានការងាជាច្រេីនទៀត កំពុងខិតខំអនុវត្តការណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនរួមមានសំអាតដេីមឈេីដែលដុះសងខាងផ្លូវជាតិ និងផ្លូវក្នុងខេត្តជួសជុលលាបបង្គោលគីឡូម៉ែតព្រមទាំងប៉ះចិញ្ជេីមផ្លូវផងដែរ។

ប្រភពបន្តទៀតថា ការងារជួសជុលក្នុងសប្តាហ៍ទីបី ខែមករា ឆ្នាំ២០១៧កន្លងមកនេះ ខាងមន្ទីរសម្រេចបានរួមមាន៖

ទី១ បានបញ្ចប់ការងារជួសជុលកំណាត់ផ្លូវខេត្តលេខ៣១៥ ដោយក្រាលកៅស៊ូDBSTប្រវែង៥.៧០០ម៉ែត្រ ។

២.បានបញ្ចប់ការងារជួសជុលកំណាត់ផ្លូវខេត្តលេខ៣១៥ ដោយក្រាលគ្រួសក្រហមប្រវែង៦.៣០០ម៉ែត្រ។

៣.លើកំណាត់ផ្លូវជាតិលេខ១:បានកាប់សម្អាតរុក្ខជាតិសងខាងផ្លូវជួសជុលលាបបង្គោលគីឡូម៉ែត្រប៉ះចិញ្ចើមផ្លូវ កៀរចិញ្ចើមផ្លូវ និងបានស្រោចកៅស៊ូស្រទាប់ទី១ ត្រង់កន្លែងកាត់ជួសជុលផងដែរ ៕ យឹម សុថាន

abe (1) abe (2) abe (3) abe (4) abe (5)


ចែករំលែក៖