ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀន៤នាក់នៅក្បាលកោះ

ចែករំលែក៖

ភ្នំពេញ: មុខសញ្ញាចែកចាយថ្នាំញៀន៤នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះចាប់ខ្លួនកាលពីវេលាម៉ោង៨,៣០នាទីយប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំនុចផ្ទះគ្មានលេខ ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដកហូតបានថ្នាំញៀន១០កញ្ចប់តូច ។

ជនសង្ស័យទាំង៤នាក់ ១-ឈ្មោះ សុខ រ៉ូប៊ែរ ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

២-ឈ្មោះមៀច សុខជា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

៣-ឈ្មោះ ផាន់ វាសនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

៤-ឈ្មោះជា ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិកោះ ប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារព្រហ្មទណ្ឌបានអោយដឹងថា ករណីចាប់ខ្លួនមុខសញ្ញាចែកចាយនិងប្រើប្រាស់ថ្នាំញៀនទាំង៤នាក់នេះធ្វើឡើងនៅគ្រាដែលកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចុះល្បាតក្នុងមូលដ្ឋានហើយបានជួបមុខសញ្ញាសង្ស័យ…ភ្លាមនោះសមត្ថកិច្ចក៍បានឃាត់ខ្លួនត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន១០កញ្ចប់ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង៤នាក់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សណ្តោស

a b c d


ចែករំលែក៖