ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យភាយន្តហាក់ស្ទុះងើបបន្តិច គ្រាដែលមានផលិតកម្មជាច្រើនសម្រុកចេញថតរឿងថ្មីជាបន្តបន្ទាប់ រហូតដល់មានភាពយន្តមួយចំនួនត្រូវបានចេញទៅចាក់បញ្ចាំងនៅបរទេសផងដែរ។ ប៉ុន្តែនៅពីក្រោយការរីកលូតលាស់នេះ ផលិតករក៏ត្រូវប្រឈមនឹងការខាតបង់ច្រើនដែរ ខណៈដែលការចំណាយលើពន្ធ ចែកប្រាក់ចំណូលជាមួយរោងភាពយន្ត គ្រាដែលអ្នកនិយមទស្សនាភាពយន្តនៅកម្ពុជាមិនមានចំនួនខ្ពស់នៅឡើយដែរ ដែលជាហេតុនាំឲ្យប្រធានសមាគមភាបយន្តកម្ពុជាគ្រោងស្នើទៅកាន់រដ្ឋាភិបាលក្នុងការលើកលែងពន្ធដើម្បីឲ្យវិស័យមួយនេះមានភាពរឹងមាំសិន។
ប្រធានសមាគមភាពយន្តកម្ពុជាលោក ឆាយ បូរ៉ា បានលើកឡើងថា វិស័យភាពយន្តលើវិថីមួយដ៏លំបាកនៅក្នុងប្រទេសមួយដែលទើបងើបចេញពីភាពក្រីក្រ ប្រជាពលរដ្ឋមានប្រាក់ចំណូល ត្រឹមតែ១១៥៨ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ Gross Domestic Products (GDP)។
លោកបន្តថា វិស័យភាពយន្តក៏ខំត្រដរងើបឡើង បន្ទាប់ពីដួលរំលំជាច្រើនដង ហើយចុងក្រោយ គឺដួលរលំទាំងស្រុង ក្នុងឆ្នាំ ២០០២។ នៅដើមឆ្នាំ ២០១៥ ភាពយន្តខ្មែរបានស្ទុះងើបសារជាថ្មី បន្ទាប់ពីមានរោងភាពយន្តទំនើបត្រូវបានបង្កើតឡើង។ តែការការងើបឡើងនេះ វាមិនបានឆ្លុះបញ្ចាំងពីភាពរ៉ឹងមាំឡើយ តែជាការងើបឡើងដោយគ្មានគោលដៅច្បាស់លាស់ និងគ្មានគ្រិះរ៉ឹងមាំដែរ ។ ភាពបរាជ័យនៃខ្សែភាពយន្តខ្មែរក៏ចេះតែកើតមានជាបន្តបន្ទាប់ចាប់ពីចុងឆ្នាំ ២០១៥ រហូតមក។ លោកលើកឡើងដែរថា យើងដឹងថាវាមកពីកត្តាអ្វី តែសុំលើកមកបកស្រាយនៅពេលក្រោយ។
ក្រោយពីសមាគមន៏ភាពយន្ត កម្ពុជា សសេរលិខិតស្នើសុំលើកលែងពន្ឋមួយចំនួនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រមុខរាជរដ្នាភិបាលបានលើកលែងពន្ឋកាត់ទុក១៥ភាគរយ រហូតដល់ឆ្នាំ ២០១៨ (ពន្ឋកាត់ទុកនេះអាចទូទាត់ជាមួយពន្ឋលើប្រាក់ចំណេញដែលមានអាត្រា ២០ភាគរយ តែរក្សារពន្ឋលើប្រាក់ចំណូលពីការលក់សំបុត្រទស្សនា ១០ភាគរយអោយនៅដដែរ ។ មានន័យថា បន្ទាប់ពីឆ្នាំ ២០១៨ទៅ រាល់ប្រាក់ចំណូលរបស់ផលិតករដែលបានពីការលក់សំបុត្រទស្សនាត្រូវបង់ចូលទៅរដ្ឋ ១៥ភាគរយបូត ១០ភាគរយទៀត។
លោកបានធ្វើការគណនាត្រួសៗ ជូនផលិតករភាពយន្តទាំងអស់ ដើម្បីជាគ្រិះពិចារណា ថាតើ យើងត្រូវដើរទៅមុខបានដោយរបៀបណាដែលក្នុងនាមលោកជាអ្នកសេដ្ឋកិច្ច ផង ជាអ្នកផលិតភាពយន្តផង។ប្រាក់ចំណូលដែលបានមក ហើយត្រូវបែងចែកទៅតាមផ្នែកនិមួយៗគឺទី១បង់ពន្ឋ VAT ១០ភាគរយ លើប្រាក់ចំណូលសរុបដែលបានពីការលក់សំបុត្រ។ ទី២-បងពន្ឋ កាត់ទុក (withholding Tax)១៥ភាគរយ។ ទី៣បង់អោយរោងភាពយន្ត ៤៦ ភាគរយលើចំណូលសរុបនិងទី៤-បង់អោយក្រុមហ៊ុនចែកចាយ ៥ ភាគរយ ប្រសិនបើផលិតករត្រូវការផលិតករត្រូវចំណាយ ៧៦ភាគរយ នៃប្រាក់ចំណូលរបស់ខ្លួន លើពន្ឋ និងរោងភាពយន្តផលិតករនៅសល់តែ ២៤ភាគរយតែប៉ុណ្ណោះ នេះមិនបូករាល់ការចំណាយលើការចំណាយការផ្សព្វផ្សាយ និង សម្ភោតផ្សេងៗទេ ។
លោកបញ្ជាក់ដែរថាភាពយន្តដែលផលិតអោយមានគុណភាព ត្រូវចំណាយមិនក្រោម ១០ម៉ឺនដុល្លាអាមេរិកទេ ក្នុងខណះដែលអ្នកទស្សនាកុនខ្មែរជាមធ្យម ចន្លោះពី ២ទៅ៥ម៉ឺននាក់ជាមួយសំបុត្រទស្សនា តម្លែ ៣ដុល្លារអាមេរិក ។លោកស្នើឲ្យផលិតករ សាកគិតដោយខ្លួនឯង ថាតើ យើងធ្វើភាពយន្ត វាប្រឈមនឹងហានិភ័យប៉ុណ្ណា តើយើងត្រូវដើរទៅមុខបានដោយរបៀបណា តើរដ្ឋយកពន្ឋពីវិស័យភាពយន្តក្នុងពេលនេះ តើបានប្រាក់ចំណូលចូលរដ្ឋបានប៉ុន្មាន? ឬក៏ត្រូវទុកអោយវិស័យនេះងើបឡើង អោយបានរ៉ឹងមាំសិន ។
លោកចាំបានថា រដ្ឋបានទុកអនុគ្រោះពន្ឋ និងទុកឪកាស់អោយគ្រិះស្ថានអប់រំឯកជន រហូតដល់១០ឆ្នាំ តែបែរជាមិនទុកឪកាស់អោយវិស័យភាពយន្តសោះ គ្រាដែល មានប្រទេសមួយចំនួយ រដ្ឋមិនយកពន្ឋលើ វិស័យវប្បធម៌ទេ ថែមទាំងជួយជាមូលិធិថែមទៀតផង ។
លោកប្រហែលជាត្រូវធ្វើលិខិតដើម្បីស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីលើកលែងការពន្ឋទាំងនេះហើយ និងសុំទុកឪកាស់អោយវិស័យឈានទៅរកភាពរ៉ឹងមាំជាមុនសិន៕ វឌ្ឍនា