ព័ត៌មានទាន់ហេតុការណ៍៖

ចំណតរថយន្តផ្សារកំពង់ថ្មនៅតែបន្ដទារភាស៊ីតាមកញ្ច្រែងនិងទារថ្លៃកន្លែងលក់ថ្លៃកប់ពពកត្រូវបានក្រុមអាជីវកររិះគន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋលក់បន្លែ បង្ការតាមគ្រែនិងកញ្ច្រែងជាច្រើននាក់បាន ត្អូញត្អែរថាពួកគាត់សព្វថ្ងៃលក់ដូចចិញ្ចឹម តែលោក ណាក់ និងក្រុមបក្ខពួក១ក្រុម ដែលតែងតែធ្វើស្រែលើខ្នងរាស្រ្ដបានទារ លុយថ្លៃកន្លែងលក់កប់ពពក និងទារថ្លៃ ភាស៊ីប្រឆាំងនឹងគោលការណ៍របស់រាជរដ្ឋា ភិបាលដែលបានចេញសេចក្ដីប្រកាសលើក លែងការមិនយកភាស៊ីតាមកញ្ច្រែង ។ តែ ផ្ទុយទៅវិញពួកគេនៅបន្តទារភាស៊ីដដែល ផ្គើនទៅនឹងប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្នមន្រ្ដី នៃព្រះរាជា ណាចក្រកម្ពុជា ដែលបានបញ្ឈប់ការយក ថ្លៃភាស៊ីអ្នកលក់ដាក់កញ្ច្រែង កញ្ជើ ដូចជា បន្លែបង្ការជាដើមនេះ ។

ប្រជាពលរដ្ឋជាច្រើននាក់បានប្រាប់ឲ្យ ដឹងថា ពួកគាត់មិនសប្បាយចិត្តនឹងទង្វើ របស់អ្នកទារលុយភាសីុទាំងនេះទេ ដោយ សារមានការគំរាមកំហែងប្រសិនបើអ្នក ណាហ៊ាននិយាយការពិតប្រាប់អ្នកសារ ព័ត៌មានបើគេដឹងនឹងបញ្ឈប់មិនឲ្យលក់ ដូរតទៅទៀតទេ ហើយបើអ្នកកាសែតសួរ ឲ្យឆ្លើយតែ៥.០០០រៀលបានហើយក្នុង ១កន្លែង។ ប៉ុន្តែជាក់ស្ដែងកន្លែងខ្លះគេទារ ចាប់ពី១មឺុនរៀលទៅ២មឺុនរៀលក្នុង១ថ្ងៃ ក្នុងនោះមានកន្លែងដាក់គ្រែ ដាក់តុ ឬ កញ្ច្រែងផ្ទាល់ដី ឯភាស៊ី វិញ១កន្លែងយក តែ៥០០រៀល។ មិនតែប៉ុណ្ណោះពេលដែល រឺុម៉ក ឬរថយន្ដដឹកបន្លែមកទម្លាក់រឺុម៉កមួយ ក៏ត្រូវបង់លុយដែរក្នុងមួយរឺុម៉ក១.៥០០ រៀលក្នុងមួយរថយន្ដ៣.០០០រៀល ពេល ដាក់អីវ៉ាន់ហើយប្រញាប់ចេញមិនឲ្យនៅ យូរទេ។ ប្រសិនបើអ្នកណាដែលត្រូវគេ បញ្ឈប់មិនឲ្យលក់នោះ ពេលដែលចង់ លក់វិញត្រូវបង់១០០ដុល្លារសិនទើបអាច បន្ដលក់បានតទៅទៀតក្នុង១ខែៗត្រូវ ចំណាយលើតូបលើភាស៊ីអស់ចំនួន៧៥ ម៉ឺនរៀលទៅ៨០ម៉ឺនរៀល ស្ទើរតែគ្មាន លុយចិញ្ចឹមកូន។ តើច្បាប់នេះចេញមក ពីណា បានជាសង្កត់សង្កត់ប្រជាពលរដ្ឋ បែបនេះ? ដូច្នេះពួកគាត់សូមសំណូមពរសុំឲ្យលោកសុខ លូ អភិបាលនៃគណៈ អភិបាលខេត្តកំពង់ធំ មេត្តាពិនិត្យមើល ភាពមិនប្រក្រតីរបស់អ្នកទារភាស៊ីផ្សារក្រោម ឬផ្សារបេនឡានកំពង់ថ្ម ស្ថិតនៅក្នុងឃុំ បល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំនេះ ផង។ ម្យ៉ាងទៀតបេនឡានកំពង់ថ្មនេះត្រូវ បានអាជ្ញាធរខេត្តកំពង់ធំសន្យារកកន្លែង លក់ដូរឲ្យប្រជាពលរដ្ននិងប្ដូរទីតាំងចំណត រថយន្តជាយូរណាស់មកហើយ តែអភិបាល ខេត្តហាក់ដូចជាយឺតយ៉ាវក្នុងការដោះ ស្រាយ រហូតមកដល់ពេលនេះបានធ្វើឲ្យ ពួកអ្នកដើរទារលុយទារតាមតែអំពើចិត្តតាម តែមាត់របស់គេស្រែកមិនគិតថាប្រជាពល រដ្នពិបាកស្ទើរតែរត់ចោលស្រុកទៅហើយ។

ជុំវិញករណីលើកឡើងរបស់ប្រជាពល រដ្ឋជាអាជីវករនេះ លោកសុខ លូ អភិបាល ខេត្តកំពង់ធំបានមានប្រសាសន៍ថា លោក នឹងពិនិត្យមើលបញ្ហានេះ ៕ ប៊ុនរិទ្ធី

kampong thmor (1) kampong thmor (2) kampong thmor (3) kampong thmor (4) kampong thmor (5) kampong thmor (6) kampong thmor (7) kampong thmor (8) kampong thmor (9) kampong thmor (10) kampong thmor (11) kampong thmor (12) kampong thmor (13) kampong thmor (14) kampong thmor (15)


ចែករំលែក៖