ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌមានជ័យបានចុះបង្ក្រាបជនសង្ស័យ២នាក់ ថ្នាំញៀន៧កញ្ចប់តូច រួមទាំងដាវសាំម៉ូរៃចំនួន៤ដេីម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យបានចុះបង្ក្រាបជនសង្ស័យ២នាក់ ហើយដកហូតបានថ្នាំញៀន៧កញ្ចប់តូច និងដាវសាំម៉ូរៃចំនួន៤ដេីម។ ក្នុងប្រតិបត្តការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ក្នុងប្រតិបត្តិការខាងលើនេះ គឺដឹកនាំកម្លាំងដោយលោក ហួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យ បានសហការជាមួយកម្លាំងប៉ុស្ដិ៍ស្ទឹងមានជ័យ ហេីយបានឃាត់ខ្លួនបានជនសង្ស័យចំនួន២ នាក់ដោយជនសង្ស័យទី១ឈ្មោះ ចាន់ វណ្ណា ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកេីតហេតុខាងលេី ហេីយមានស្រុកកំណេីតនៅភូមិទួលសាលា ឃុំជ្រុលពពែ ស្រុករំដួល ខេត្តស្វាយរៀង។ ជនសង្ស័យទី២ឈ្មោះ ហុង មេត្តា ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដស្នាក់នៅកន្លែងកេីតហេតុខាងលេី ហេីយមានស្រុកកំណេីតនៅភូមិឡង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយក មកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យដេីម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការតាមនិតិវិធីបន្ដ ៕ ភារ៉ា ដង្កោ

IMG_4630


ចែករំលែក៖