ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ជាក់ស្ដែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ១១ : ៣០ នាទី កំលាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយគណៈបញ្ជាការឯកភាព សង្កាត់បឹងសាឡាង បានចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុច ផ្ទះលេខ៤៣Z ( បន្ទប់ជួលលេខ៤ ) ផ្លូវ៣៣៦ ក្រុមទី២៨ ភូមិ ១០ សង្កាត់ បឹងសា ឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃើញសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់មាន : ជនសង្ស័យ ១-ឈ្មោះ សេក សាមាន ហៅ មាន ភេទប្រុស អាយុ៣៦ ឆ្នាំជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៤៣Z ( បន្ទប់ជួលលេខ៤ ) ផ្លូវ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានស្រុកកំណើតភូមិព្រៃគគី ឃុំត្រពាំងត្រឹប ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ២-ឈ្មោះ សុឹម ស្រីយ៉ា ហៅស្រីយ៉ា ភេទស្រី អាយុ៣២ ឆ្នាំជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់ផ្ទះលេខ៤៣ Z ( បន្ទប់ជួលលេខ៤ ) ផ្លូវ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្ត កំពត ។

វត្ថុតាងចាប់យករួមមាន : -ក្រាមពណ៌សថ្លាចំនួន០៩កញ្ចប់តូច ខ្ចប់ក្រដាសពណ៌លឿងចំនួន៨ កញ្ចប់តូច និងខ្ចប់ក្រដាស់ពណ៌ផ្កាឈូកចំនួន០១កញ្ចប់តូច ។ ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនម៉ាក8GB ចំនួន០១ -ទូរស័ព្ទចំនួន០២គ្រឿងម៉ាក Sam Sungពណ៌ស ០១ និងម៉ាក CamFone 0១ -លុយខ្មែរចំនួន១១០.០០០៛ ( ដប់មួយមុឺនរៀល ) -ដបកែច្នៃសំរាប់ជក់គ្រឿងញៀន០១ , ក្រដាសពណ៌លឿងសំរាប់ខ្ចប់គ្រឿងញៀនមួយចំនួន , ដាវកែច្នៃ០១ , និង ទុយោរសំរាប់ជក់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា

IMG_5080 IMG_5081 IMG_5082 IMG_5083


ចែករំលែក៖