ព័ត៌មានទាន់ហេតុការណ៍៖

បុរសពោះម៉ាយសង្ស័យខានយូរឃើញនាងទំនងចាប់រំលោភតែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ បុរសពោះម៉ាយប្រពន្ធលែងម្នាក់បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់ខណះនាងនៅម្នាក់ឯងតែមិនបានសម្រេចត្រូវបានឪពុកមាជនរងគ្រោះមកទាន់ចាប់ប្រគល់អោយសមត្ថកិច្ច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុង ក្រុម៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះស ម ល ភេទស្រីអាយុ១៦ឆ្នាំ មុខរបរលក់នំ ស្នាក់នៅសង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅស្រុកកោះសាទិន ខេត្តកំពុងចាម។ ចំណែកជនសង្ស័យឈ្មោះឈឺន សីុទិត្យ ភេទប្រុសអាយុ៣៤ឆ្នាំ ជាបុរសពោះម៉ាយ មុខរបចុងភៅ នៅភោជ្ជនីដ្ឋានបុប្ផាមាស ស្នាក់នៅក្រុម៤ សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីបុរសជាឪពុកមាក្មេងស្រីរងគ្រោះបានអោយដឹងថា ជនរងគ្រោះគាត់ទើបតែយកមកពីស្រុកអស់រយះពេល៧ខែមកហើយដោយអោយលក់នំសាំវិចនៅផ្ទះ លុះល្ងាចថ្ងៃទី៦ ខែគុម្ភះនេះរួបគាត់មកពីធ្វើការវិញស្រាប់តែឃើញមានស្បែកជើងមនុស្សប្រុសនិងលឺសម្លេងក្នេងស្រីយំនៅក្នុងបន្ទប់ជាន់ទី១ ភ្លាមនោះរួបគាត់ក៏បានរត់ឡើងទៅមើលស្រាប់តែឃើញបុរសនោះកំពុងតែចាប់ក្មួយរបស់គាត់ប៉ុនប៉ងរំលោភតែមិនទាន់បានសម្រេចទេ។

បើតាមសំដីក្មេងស្រីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុខណះឪពុកមានាងទៅធ្វើការបាត់ចំណែកម្តាយមីងនៅលក់ខាងមុខផ្ទះដោយរួបនាងកំពុងលក់នៅខាងក្រោយ ភ្លាមនោះស្រាប់តែមានបុរសម្នាក់មករកខ្ចីជញ្ជីង ដោយសារតែជញ្ជីងនៅលើផ្ទះជាន់ទីមួយទើបរួបនាងឡើងទៅយកហើយជនសង្ស័យក៏ឡើងទៅដែរភ្លាមនោះជនសង្ស័យបានរុញនាងចូលក្នុងបន្ទប់ហើយធ្វើសកម្មភាពចាប់រំលោភខណះកំពុងតែប្រតាយប្រតប់គ្នាស្រាប់តែឪពុកមាមកទាន់ចាប់ប្រគល់អោយសមត្ថកិច្ច។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភពិតប្រាកដមែនតែមិនបានសម្រេចនោះទេ។

ក្រោយកើតហេតុជនសង្ស័យត្រូវបានការសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទ័ណ្ឌដើម្បីចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖