ព័ត៌មានទាន់ហេតុការណ៍៖

ចង់ចាក់បាល់សូមអញ្ជើញមកចាក់នៅដឺប្លេនដ៍ណេតធានាសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងអីុនធើណេត២៤ម៉ោង ដែលមានឈ្មោះ ដឺប្លែនណេត (The Blend Net) ស្ថិតនៅផ្ទះលេខ២៧៧ ផ្លូវលេខ១៦១ សង្កាត់អូរប្ញស្សីទី២ ខណ្ឌ ៧មករាកំពុងតែពេញនិយមសម្រាប់អ្នក ញៀនល្បែងភ្នាល់បាល់តាមអនឡាញ ហើយទីតាំងនេះមិនខ្លាចញញើតចំពោះ សមត្ថកិច្ច ឬ អាជ្ញាធរដែនដីនោះឡើយ ព្រោះតែពួកគេអាងខ្នងធំជាទីពឹងនៅពី ក្រោយ ។

ទីតាំងអីុនធើណេត Online ដឺប្លេន ដ៍ណេត (The Blend Net) ស្ថិតនៅមុខប៉ុស្តិ៍ រដ្ឋបាលនគរបាលអូរប្ញស្សី២ ដែលសព្វ ថ្ងៃកំពុងតែពង្វក់អ្នករត់ម៉ូតូឌុប មន្ត្រីរាជការនិងប្រជាពលរដ្ឋសមត្ថកិច្ចឲ្យចូលលេងល្បែងស៊ីសងទាំងនោះ។ ជាពិសេសល្បែងភ្នាល់បាល់តាមប្រព័ន្ធ Online (សម្រាប់ ថ្ងៃសៅរ និងថ្ងៃអាទិត្យ) គឺបុគ្គលិក ដឺប្លេនដ៍ ណេត (The Blend Net) ស្រីៗ២នាក់ មមាញឹកក្នុងការព្រីនបុង និងវាយបុងឲ្យ អតិថិជនរបស់ពួកគេ ។

នៅបើកលេងនិងចាក់ជាធម្មតា ដគេ បានបិទទ្វារដែកពីខាងមុខធ្វើ ដូចជាគ្មានអ្នកចូលលេងតែគេបានឲ្យអ្នក ដែលធ្លាប់ ចូលលេងចូលតាមច្រកទ្វារចំហៀងតាម ផ្លូវលេខ១៦៤(ឌឿងហែម) ។

នៅមានទីតាំងជាច្រើនកន្លែងទៀត ស្ថិតនៅលើផ្លូវលេខ១៦៤ និង នៅម្តុំផ្សារ ឌុយម៉ិចជាដើម ជាពិសេសក្នុងខណ្ឌ៧ មករានេះតែម្តង ដែលជ្រកក្រោមស្លាក អីុនធើណេត២៤ម៉ោង ។

ប្រជាពលរដ្ឋបានលើកឡើងថា ល្បែង ស៊ីសងទាំងនេះជាប្រភពផ្តើមចេញឲ្យមាន បទល្មើស ហើយអនុញ្ញាតឲ្យបើកមិន បង្ក្រាប គឺជាកំហុសធ្ងន់ធ្ងរ និងមិនអនុវត្ត ទៅតាមគោល នយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ។

ជាពិសេសប្រឆាំងនឹងបទបញ្ជាដ៏តឹង រឹងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការលុបបំបាត់ ល្បែងស៊ីសង និងប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទូទាំងប្រទេស ដែលជាយុទ្ធនាការរាជរដ្ឋាភិបាលបានដាក់ ចេញតែម្តង ។

លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ ៧មករា បានប្រាប់ ថា ចំពោះការបើកអីុនធើណេត២៤ម៉ោង នោះគឺមានច្បាប់តែលោកមិនបានដឹងថា មានលួចលាក់ល្បែងស៊ីសងទាំងនោះទេ តែលោកនិងលោក អភិបាលខណ្ឌនឹងបង្កើតគណៈកម្មការចុះទៅពិនិត្យផ្ទាល់ក្នុង ករណីដូចដែលពលរដ្ឋរាយការណ៍មែន លោកនឹងចុះបង្ក្រាប ទីតាំងនោះតែម្តង ។

ពលរដ្ឋនៅតែរង់ចាំមើលថាតើយូរប៉ុណ្ណា ទើបលោកអធិការនគរបាលខណ្ឌ៧មករា មានចំណាត់ការទៅលើទីតាំងអុីនធើណេត ដែលមានបង្កប់ល្បែងស៊ីសងទាំងនេះ ៕ សហការី

net


ចែករំលែក៖