ព័ត៌មានទាន់ហេតុការណ៍៖

បងស្រីតារាសម្ដែងស៊ិចស៊ី ដេនី ក្វាន់ ត្រូវជាប់ពន្ធនាគារ ព្រោះឆបោកប្រាក់អ្នកដទៃ

ចែករំលែក៖

ភ្នំពេញ: បងស្រីបង្កើតតារាសម្ដែងស៊ិចស៊ី ដេនី ក្វាន់ ត្រូវបានបញ្ជូនទៅឃុំខ្លួនដាក់ពន្ធនាគារ កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធករណីឆបោកប្រាក់អ្នកដទៃ ។ ប្រភពព័ត៌មាន មិនបានបញ្ជាក់ពីទំហំទឹកប្រាក់នៃការឆបោកនេះទេ ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ តាមបណ្ដាញសង្គម Telegram ថា លោក ថាន់ ឡេង ជាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនឈ្មោះ សឿន ចំរើន ហៅ ចោមខ្វាន់ ដែលគេស្គាល់ថាជាបងស្រីបង្កើតតារាសម្ដែងស៊ិចស៊ី ដេនី ក្វាន់ ។

លោក លី សុផាណា បន្ថែមថា ការចាប់ខ្លួននេះ បន្ទាប់ពីជនត្រូវចោទបានគេចវេះមិនចូលបង្ហាញខ្លួនតាមដីការបស់តុលាការ ។

គួររំលឹកថា អ្នកនាងសឿនចំរើន ហៅចោមខ្វាន់ អាយុ៣៧ឆ្នាំ គឺជាបងស្រីបង្កើតរបស់តារាស៊ិចស៊ីដេនីក្វាន់ ហើយក៏ជាអ្នកលេងហ្វេសប៊ុកលេចធ្លោជាមួយនឹងរូបថតសិចស៊ីជាច្រើន ពិសេសនាងត្រូវបានគេស្គាល់តាមរយៈឃ្លីបវីដេអូខ្លីៗជាច្រើនបន្តបន្ទាប់ ជាមួយនឹងតារាសម្តែងដេនី ក្វាន់និងធ្លាប់បានធ្វើការរិះគន់ និងជេរមិនសំចៃមាត់ទៅកាន់អ្នកលេងហ្វេសប៊ុកដូចគ្នាដែរ ។

ចោមក្វាន់ដែលល្បីរឿងសិចស៊ីផងដែរនោះ ក៏ល្បីនឹងរឿងមុខជំនួញលក់គ្រឿងសង្ហារឹមទីលំនៅផ្ទះលេខ២២៩៣០ផ្លូវណតប្រ៊ីតសង្កាត់ទឹកថ្លាខ័ណសែនសុខរាជធានីភ្នំពេញដែរ ប៉ុន្តែនាងត្រូវបាននាំខ្លួនពីបទឆបោកប្រាក់វិញ ៕ ចេស្តា

kvan1 kvan2 kvan3


ចែករំលែក៖