ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដតាកូម៉ាបុកក្មេងជិះកង់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង16និង15នាទីថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ2017 មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ រវាងរថយន្តបុកនិងកង់បណ្ដាលអោយស្លាប់ក្មេងស្រីម្នាក់ នៅកន្លែងកើតហេតុ។

បើតាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា រថយន្ដ និងម៉ូតូបានធ្វើដំណើរបញ្រ្ចាសទិសគ្នា ពីជើងទៅត្បូង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតបុកក្មេងស្រីតែម្ដង ។ ក្រោយពីកើតហតុអ្នកបើកបរ រថយន្តម៉ាកTaComa ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z:7262 ឃើញសភាពមិនស្រួល ក៏ចុះរត់គេចខ្លួនបាត់។

ក្មេងរងគ្រោះ ឈ្មោះអ៊ុន កញ្ញា ភេទស្រី អាយុ13ឆ្នាំ រស់នៅភូមិត្រពាំងសាលា ឃុំឈូក ស្រុកប្រាសាទសំបូរ ជាកូនសិស្ស(បានស្លាប់) ។

បន្ទាប់មកសមត្ថកិច្ចវាស់វែង យកវត្ថុតាងមករក្សាទុកនៅអធិការនគរបាលស្រុកប្រាសាទសំបូរ ឯសាកសពប្រគល់អោយសាច់ញាតិ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងបើកការស្រាវជ្រាវរកជនបង្កអោយមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី

ae (1) ae (2) ae (3) ae (4) ae (5)


ចែករំលែក៖