ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដឆ្លាមពន្លះម៉ូតូមួយគ្រឿងឌុបគ្នា៣នាក់រងរបួសធ្ងន់នៅស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៧និង១៥នាទីថ្ងៃទី0៨ ខែកុម្ភៈ ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរកើតឡើងលើផ្លូវជាតិលេខ៦ ត្រង់ចំណុច ភូមិរពាក់ពេន ឃុំទ្រៀល ស្រុកបារាយណ៍ រវាងរថយន្តបុក នឹងម៉ូតូបណ្ដាលអោយបុរស៣នាក់រងរបួសធ្ងន់ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍នេះបង្កឡើងដោយរថយន្តម៉ាកកាមរីឆ្លាម ពណ៍ស្លែ ពាក់ស្លាកលេខ កណ្ដាល 2A3617 បើកបរដោយឈ្មោះ ឡេង ប៊ុនឡុង ភេទប្រុស អាយុ33ឆ្នាំ រស់នៅភូមិពោធិ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានបើកទៅបុកម៉ូតូម៉ាក C100 កូរ៉េ ពណ៌ក្រហមបើកបរដោយឈ្មោះ ប៉ូរ៉ាត ភេទប្រុស អាយុ42ឆ្នាំ រស់នៅទួលអំពិល ឃុំស្រឡៅ ស្រុកបារាយណ៌ខេត្តកំពង់ធំ (របួសធ្ងន់)រួមដំណើទី១ឈ្មោះប៉ូនថៃភេទប្រុសអាយុ19ឆ្នាំរស់នៅភូមិជាមួយគ្នា(របួសធ្ងន់)ទី២ឈ្មោះលៀងនោម ភេទប្រុស អាយុ 27ឆ្នាំ រស់នៅភូមិឃុំដូចគ្នា(របួសធ្ងន់)។

ជនទាំង៣នាក់ត្រូវបានសមត្ថកិច្ចបញ្ចូនទៅមន្ទីរពេទ្យបង្អែកបារាយណ៌សន្ទុក។

ក្រោយកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងបញ្ចូនវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៌រងចាំការដោៈស្រាយគ្នាតាមច្បាប់៕ ប៊ុន រិទ្ធី

ae (1) ae (2) ae (3) ae (4) ae (5) ae (6)


ចែករំលែក៖