ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ច បន្ទាប់ពីក្រុមជនសង្ស័យទាំងនោះបានធ្វើសកម្មភាពគាស់តូបយកគ្រឿងបន្លាស់ទូរសព្ទ័អស់កាលពីវេលាម៉ោង ២៣យប់ថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចក្នុងផ្សារវីនមីងក្បែរកន្លែងកើតហេតុ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។លុះពេលឃាត់ខ្លួននេះកាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី ៨ កុម្ភះ ២០១៧ ទើបម្ចាស់តាមទាន់នៅកន្លែងលក់ទើបឃាត់ខ្លួនយកប្រគល់អោយសមត្ថកិច្ចតែម្តង។
ជនសង្ស័យទាំង៤នាក់ ទី១-ឈ្មោះ អែម លាងគា ភេទប្រុសអាយុ ២១ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅកើតហេតុខាំងលើមានស្រុកកំណើតនៅស្រុកឧដុងខេត្តកំពង់ស្ពឺឺ។ទី២-ឈ្មោះណយ សាំង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ជួសជុលទូរស័ព្ទស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ទី៣-ឈ្មោះគា ហ្វីុណូ ភេទប្រុស អាយុ៣៧ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើតនៅខេត្តតាកែវ។ ទី៤-ឈ្មោះសៅ វេង ហាក់ អាយុ១៧ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិកើតហេតុខាងលើមានស្រុកកំណើតនៅស្រុកសំរោងខេត្តតាកែវ។
តាមសម្តីពីជនរងគ្រោះជាម្ចាស់តូបបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ រូបគេបានមកចាក់សោរបើកតូបដូចសព្វដង លុះពេលបើកទ្វារតូបស្រាប់តែឃើញបាត់របស់របរ ដូចជាកាស់ឆ្នាំងសាក ថ្មទូរស័ព្ទ សំបក និងគ្រឿងបន្លាស់ទូរស័ព្ទមួយចំនួនួទៀត។ជនរងគ្រោះបានបន្តថា ដោយរូបគេមានបងប្អូនជាអ្នកលក់និងជួសជុលទូរស័ព្ទនៅម្តុំនោះច្រើន និងបានដើរផ្តែផ្តាំថាបើឃើញជនសង្ស័យណាយករបស់របរ របស់ខ្លួនទៅលក់ជួយទាក់ទងមករូបគេផង គេនិងនាំគ្នាទៅចាប់ លុះដល់ម៉ោង២១និង៣០នាទីថ្ងៃទី៨ ខែកុម្ភះ ក៏មានជនសង្ស័យទាំង៤នាក់ខាងលើ ដើរយករបស់ដែលលួចបានយកទៅលក់ ក៏បងប្អូនរបស់គេ លួចទូរស័ព្ទតេមករូបគេភ្លាមនោះ រូបគេបាននាំគ្នាទៅចាប់បានទាំង៤នាក់តែម្តង រួចបានទាក់ទងទៅសមត្ថកិច្ចប៉ុស្តិចោមចៅឃាត់ខ្លួនមកប៉ុស្តិដើម្បីសាកសួរនាំ។
វត្ថុតាងរួមមាន ម៉ូតូហុងដារសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៤ ឡើង២០១១ អត់មានស្លាកលេខ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិចោមចៅកសាងសុំណុំរឿងបញ្ចូនខ្លួនទៅកាន់ផ្នែកជំនាញយុត្តិធម័ខណ្ឌដើម្បីចាត់ការតាមនិតិវីធី ៕ សុខាសែនជ័យ