ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងឡើងជោក បើករថយន្តទៅបុករថយន្តមួយគ្រឿងទៀតក្នុងទិសដៅបញ្ច្រាសគ្នាបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តជ្រុលចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងទៀតដែលបើកបញ្ច្រាស់គ្នាបណ្ដាលឲ្យរងការខូចខាត។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣៥០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានរថយន្តបង្កម៉ាកកាមរីគូទស្វិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B.4669 បើកបរដោយបុរសម្នាក់ដែលស្រវឹងស្រាឡើងជោកជាំនិងមានយុវជនម្នាក់ទៀតទំនងជាកូនរួមដំណើរជាមួយគ្នា បានបើកបរតាមបណ្ដោយផ្លូវ៣៥០ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម ខណះបើកមកដល់ចំណុចកើតហេតុមិនបានប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុករថយន្តរងគ្រោះមួយគ្រឿងម៉ាក តូយ៉ូតា ព្រូស ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AJ.2442 ដែលបើកបរដោយបុរសម្នាក់និងមាននារី៣នាក់រួមដំណើជាមួយគ្នា ធ្វើដំណើបញ្ច្រាស់ទិសគ្នាជាមួយរថយន្តបង្កក្នុងល្បឿនល្មម ក៏ត្រូវរថយន្តបង្កបុកពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខទាំងសងខាង ។

ក្រោយពេលកើតហេតុ ភាគីទាំងខាងបានធ្វើការសម្របសម្រួលគ្នាអស់រយះយ៉ាងយូរ ដោយសារតែខាងរថយន្តបង្កស្រវឹងស្រាឡើងជោកនិយាយមិនដឹងថាខ្លួនឯងខុស ហើយអ៊ាងនេះអ៊ាងនោះធ្វើខ្លួនដូចអ្នកធំ រហូតដល់សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងមិនម្ចាស់នាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕ ភារ៉ា ដង្កោ

IMG_5101 IMG_5106 IMG_5114 IMG_5116 IMG_5125


ចែករំលែក៖