ខេត្តស្ទឹងត្រែង ៖ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃសហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹង ត្រែង និងមានការសម្របសម្រួលពីលោក ជាពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះបង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀនជា មន្ត្រីនគរបាលនៅការិយាល័យអន្តោ ប្រវេសន៍នៃស្នងការខេត្តម្នាក់ រកឃើញ គ្រឿងញៀន(WY)ចំនួន១២សុង កាលពី វេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចស្រែសំគង់ ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះប្ញស្សី /ក្រុង ខេត្តស្ទឹងត្រែង ។
លោកចែម ផាណិត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការខេត្តស្ទឹងត្រែងបានឱ្យដឹងថាក្នុងការបង្ក្រាប ជន សង្ស័យខាងលើនេះ ដោយមានកិច្ចសហការគ្នាជាមួយនគរបាលប្រឆាំងគ្រឿងញៀនក្រសួងនិងក្រោមការសម្របសម្រួលផ្ទាល់ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះឯម សុផលភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីនគរបាលការិយាល័យអន្តោ ប្រវេសន៍ខេត្ត ។ ករណីឃាត់ខ្លួននេះដែល សមត្ថកិច្ចបានរកឃើញថ្នាំញៀន១២សុងកាំខ្លីមួយដើមដាក់ក្នុងកេសអាគុយ និង រថយន្តវីហ្គោមួយគ្រឿង ពណ៌ខ្មៅពាក់ ស្លាក លេខភ្នំពេញ2L-3149 និងថៅកែផ្ទះ សំណាក់សុផលនិងមានទីលំនៅភូមិត្រពាំងព្រីងសង្កាត់ស្ទឹងត្រែង/ក្រុង/ខេត្ត ស្ទឹង ត្រែង ។
ប្រភពពីមន្ត្រីនគរបាលម្នាក់បានឲ្យដឹងថា ជនសង្ស័យខាងលើនេះជាមន្ត្រីការិយា ល័យនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាន នគបាលខេត្តត្រូវបានគេដឹងថាជា មេខ្លោងជួញដូរថ្នាំញៀន ដ៏ធំមួយនៅក្នុង ខេត្តស្ទឹងត្រែង មិនតិចជាង២០ឆ្នាំនោះទេ តែដោយ សារការស៊ើអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ចរកភស្តុតាងមិនទាន់បាន ទើបនៅថ្ងៃខាងលើជនសង្ស័យបានដឹកថ្នាំញៀនតាមរថយន្តវីហ្គោរបស់ខ្លួនយកទៅដោះដូរ ក៏ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃ ក្រសួងមហាផ្ទៃ សហការជាមួយការិយា ល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទាក់ចាប់បាននៅចំណុចខាងលើសមត្ថ កិច្ចបានបាញ់បំបែកកង់រថយន្តផង ខណៈ ជនសង្ស័យមិនព្រមឈប់ ។
ប្រភពដដែលបន្តទៀត ក្រោយពីការ ចាប់ខ្លួនសមត្ថកិច្ចបានរកឃើញ ថ្នាំញៀន ប្រភេទមេតំហ្វេតាមីWYចំនួន១២សុង ស្មើនឹងជាង២ម៉ឺនគ្រាប់ដាក់ក្នុងកេសអាគុយនឹងកាំភ្លើងខ្លី១ដើមរួចក៏នាំខ្លួនជនសង្ស័យមកកាន់ផ្ទះសំណាក់របស់ជនសង្ស័យ យីហោសុផល ដើម្បីបន្តឆែកឆេរដោយ លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តបានបញ្ជាឱ្យសមត្ថកិច្ចត្រួត ពិនិត ទៅលើអ្នកស្នាក់នៅក្នុងផ្ទះសំណាក់ ចំនួន១០នាក់ដោយរកឃើញមួយចំនួនជា អ្នករកស៊ីដឹកឈើតាមរថយន្តសាំយ៉ុងយកទៅធ្វើតេស្តរកសារធាតុញៀនទៀតផង ។ ប្រសិនរកឃើញប្រព្រឹត្តបទល្មើសជនសង្ស័យ ទាំងនោះនឹងចាត់ការតាមផ្លូវច្បាប់ ៕ មាស សុផាត