ព័ត៌មានទាន់ហេតុការណ៍៖

កីឡាវាយកូនឃ្លីលើតុដាក់ផែនការហ្វឹកហាត់ចំនួន៤ព្រឹត្តិការណ៍នៅលើឆាកអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ចាប់ពីខែកុម្ភៈតទៅ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានដាក់ចុះនូវផែនការហ្វឹកហាត់ ត្រៀមលក្ខណៈបច្ចេកទេស និងតម្រូវការរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលមានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ជាសេនាធិការក្នុងការគ្រប់គ្រងកីឡាករ កីឡាការិនី គ្រូបង្វឹក គ្រូជំនួយ និងអនុរក្ស ។

លោក សំ បូរ័ត្ន គ្រូបង្វឹកក្រុមកីឡាករជម្រើសជាតិ របស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានអះអាងថា បច្ចុប្បន្នយើងមានកីឡាករជម្រើសជាតិ១០នាក់ ស្ថិតក្នុងការប្រមូលផ្តុំ ដោយសហព័ន្ធរបស់លោកមានផែន ហ្វឹកហាត់ត្រៀមចេញទៅប្រកតចំនួន៤ ព្រឹត្តិការណ៍ នៅលើឆាកអន្តរជាតិសម្រាប់ឆ្នាំ២០១៧នេះ គឺព្រឹត្តិការណ៍ SCHOOL GAME នៅសង្ហបុរី ព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី នៅប្រទេសកូឌឺវ័រ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី និងព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យ នៅចិនតៃប៉ិក ។

លោកគ្រូជម្រើសជាតិរូបនេះ បានបន្តទៀតថា សម្រាប់ព្រឹត្តិការណ៍ធំៗទាំង៤នេះ សហព័ន្ធបានត្រៀមកីឡាករឆ្នើម ១០នាក់ បានពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនាពេលកន្លងទៅថ្មីៗនេះ។ បច្ចុប្បន្នកីឡាករទាំង១០នាក់ហាក់មានកម្រិតបច្ចេកទេសកើនឡើងខ្លាំង បន្ទាប់ពីបានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ និងប្រកួតដកស្រង់បទពិសោធន៍ជាមួយរៀមច្បងចាស់ៗ ដែលជាអតីតកីឡាករវាយកូនឃ្លីលើតុនោះ។

គួររំលឹកថា កីឡាវាយកូនឃ្លីលើតុកម្ពុជា ធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធិមួយគ្រឿង ពីព្រឹត្តិការណ៍ SCHOOL GAMEនៅប្រទេសថៃ លើវិញ្ញាសាប្រកួតជាក្រុមកាលពីឆ្នាំ២០១៦ ៕ សារីម
ab ab (1) ab (2)


ចែករំលែក៖