ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួសធ្ងន់២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តយីឌុបពន្លះគ្នាជាមួយរថយន្តកូរ៉េ

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្តយីឌុបដឹកដំឡូង បុកជាមួយ រថយន្តកូរ៉េ ក្នុងទិសដៅបញ្ច្រាសគ្នាបណ្ដាលអោយមានអ្នកស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើកំណត់ផ្លូវជាតិលេខ៦ ចំណុចភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។

លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឱ្យដឹងថា មូលហេតុ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរ រហូតដល់មានអ្នកស្លាប់ និងអ្នករបួស គឺបណ្តាលមកពីរថយន្តយីឌុបបើកចូលគន្លងផ្លូវ របស់រថយន្តកូរ៉េ ទើបបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះ។

ប្រភពបន្តថា អ្នកបើកបររថយន្តយីឌុបជិះ២នាក់ប្ដីប្រពន្ធ ប្ដីឈ្មោះ បាស់ គង់ ភេទប្រុស អាយុ៤១ឆ្នាំ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ និងប្រពន្ធ ឈ្មោះ វុន ភីម អាយុ៣៨ឆ្នាំ (ពុំមានរបួសទេ) ទាំង២នាក់ប្ដី ប្រពន្ធរស់នៅភូមិផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បានបើករថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ៣.A.០២២២ ។

ប្រភពបន្តថា ចំណែកអ្នកបើកបររថយន្តកូរ៉េ មានគ្នា២នាក់បានបើករថយន្ដ ម៉ាក ហ៊ី យ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣A ៩៦១២ ជនរងគ្រោះមានឈ្មោះ ឡេង សុខ អាន ភេទប្រុស អាយុ២៨ឆ្នាំ (ស្លាប់) អ្នករួមដំណើរពុំមានរបួសទេ ទាំង២នាក់ រស់នៅភូមិព្រែកបៅ ឃុំព្រែកបៅ ស្រុកកងមាស់ ខេត្តកំពង់ចាម បានបុកគ្នា ខណៈពេលបំរុងមកដឹកកូនត្រី ពីខេត្តសៀមរាប យកទៅលក់ឱ្យម៉ូយ ចិញ្ចឹមត្រីឆ្ដោរ ។

បច្ចុប្បន្នរថយន្ត ទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញ អូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់។ ចំណែក សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯខេត្តកំពង់ចាមតាមប្រពៃណី ៕ ប៊ុន រិទ្ធី

ae (4) ae ae (1) ae (2) ae (3)


ចែករំលែក៖