ព័ត៌មានទាន់ហេតុការណ៍៖

អ្នក​ជួញដូរ​គ្រឿងញៀន​ បង្ហាញ​ពី​មេខ្លោង​នៅ​ម្តុំ​បឹងត្របែក​ឈ្មោះ​ ចែ​ ស

ចែករំលែក៖

ខេត្តកណ្ដាល៖ អ្នកជួញដូរគ្រឿងញៀនម្នាក់ បង្ហាញពីមេខ្លោងគ្រឿងញៀនម្តុំបឹងត្របែកឈ្មោះ ចែ ស ។ មជ្ឈដ្ឋានមួយចំនួន កំពុងរង់ចាំមើលថា តើសមត្ថកិច្ចអាចចាប់ខ្លួនមេខ្លោងគ្រឿងញៀន តាមចម្លើយសារភាពនេះ បានដែរឬទេ ? ។

នគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ពីបទ ជួញដូរគ្រឿងញៀន ។

របាយការណ៍នគរបាលក្រុងតាខ្មៅ បង្ហាញថា ជនសង្ស័យឈ្មោះ ញឹម តារ៉ា អាយុ២៦ឆ្នាំ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មុខរបរ លក់ថ្នាំញៀន ។

សមត្ថកិច្ច បញ្ជាក់ថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់សំណាញ់ និងប្រធានភូមិបានចុះទៅដល់ផ្ទះជនសង្ស័យ ព្រោះមានអំពេីហិង្សាកេីតមាននៅក្នុងគ្រួសារនេះ ។ នៅពេលកម្លាំងសមត្ថកិច្ចចម្រុះទៅដល់ ស្រាប់តែជនសង្ស័យបាន បោះប្រអប់ស្ករគ្រាប់ Mentos ដាក់ថ្នាំញៀនចោលទៅលេីដី ។ ភ្លាមនោះកម្លាំង មានការសង្ស័យក៏រេីសឆែកមេីលឃើញគ្រឿងញៀន០៨កញ្ចប់ រួចឃាត់ខ្លួន តែម្ដង ។

នៅចំពោះមុខសមត្ថិច្ច ជនសង្ស័យសារភាពថា ថ្នាំញៀននេះ ពិតជារបស់ខ្លួនមែនដោយបានទៅទិញនៅភ្នំពេញម្តុំបឹងត្របែកពី ឈ្មោះចែ ស ភេទស្រី អាយុប្រហែល៤១ឆ្នាំ ។ពេលទៅទិញម្តងៗ ពេលខ្លះ១២ម៉ីនរៀលទៅ១៥ម៉ីនរៀល ។ចំណែកខ្លួនឯងផ្ទាល់ក៏ចេះប្រើប្រាស់គ្រឿងញៀនដែរមានរយៈពេលយូរហេីយនិងជួញដូរផងដែរមានរយៈពេលជិតមួយឆ្នាំមកហើយ ។

ក្រោយការសាកសួរ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នគរបាលក្រុងតាខ្មៅ បានបញ្ជូនជនសង្ស័យមកអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមច្បាប់ ។ បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតក្រោមការសាកសួររបស់លោកស្រី សុន សុខាលីដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ៕ ចេស្តា

a s


ចែករំលែក៖