ព័ត៌មានទាន់ហេតុការណ៍៖

១ថ្ងៃអ្នកខេត្តព្រៃវែងទទួលបានអគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅ២១ខ្នងស្មើនឹង២៧៧បន្ទប់

ចែករំលែក៖

ខេត្តព្រៃវែង៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលជាមួយក្រុមប្រឹក្សា អាជ្ញាធរខេត្ត មន្រ្តី រាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ បានសម្រេចផ្តល់អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅរបស់គ្រូ សិស្សានុសិស្សសរុប២១ខ្នងស្មើនឹង២៧៧បន្ទប់ ។

សាលាដែលទទួលបានអគារសិក្សានេះ រួមមានវិទ្យាល័យ ហ៊ុន សែន កំពង់លាវ, វិទ្យាល័យព្រះអង្គឌួង, សាលាគរុកោសល្យ ខេត្ត, សាលាគរុកោសល្យភូមិភាគ ព្រម ទាំងសាលាបឋមសិក្សាអនុវត្តន៍។ ក្រៅពី ការផ្តល់អគារសិក្សាសម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ចែងឲ្យរៀបចំសាងសង់ របង ខ្លោងទ្វារសាលា និងសាងសង់ទីលាន បាល់ទាត់ បាល់ទះ ព្រមទាំងផ្តល់កុំព្យូទ័រ ម៉ាស៊ីនព្រីនធើរ ម៉ាស៊ីនហ្វូតូកូពីផងដែរ។

នៅក្នុងជំនួបសំណេះសំណាលដ៏ស្និទ្ធស្នាលជាមួយសិស្សគរុកោសល្យសម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភសម្រាប់ការដើរកម្សាន្តតាមសំណើរបស់ពួកគេទៀត ផង។ ដំណើរកម្សាន្តនេះសម្តេចតេជោ ចាត់ចែងឲ្យលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ជាអ្នករ៉ាប់រង ។

នៅចំពោះមុខក្រុមប្រឹក្សា មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តព្រៃវែង សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តី សប្បាយរីករាយដែលបានចុះមកជួប សំណេះសំណាលដោយផ្ទាល់ជាមួយក្រុមប្រឹក្សា មន្រ្តីរាជការ និងកងកម្លាំងប្រដាប់ អាវុធខេត្ត ព្រមទាំងបានដោះស្រាយបញ្ហាខ្វះខាតអគារសិក្សាជូនសិស្សានុសិស្ស។

សូមបញ្ជាក់ថា ក្នុងដំណើរចុះទៅដល់ ខេត្តចំនួន២៣រួមទាំងខេត្តព្រៃវែងដើម្បី សំណេះសំណាលជាមួយក្រុមប្រឹក្សា មន្រ្តី រាជការ និងកងកម្លាំងប្រដាប់អាវុធដែល ចាប់ផ្តើមធ្វើឡើងតាំងពីអំឡុងខែឧសភា ឆ្នាំ២០១៦មកនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សាសរុបជាង៣០០ រយខ្នង ស្មើនឹងជាង៣ពាន់បន្ទប់ហើយ។ នៅសល់តែខេត្តកោះកុងមួយទៀតប៉ុណ្ណោះ ដែលសម្តេចតេជោ ហ៊ុន សែន មិនទាន់ បានធ្វើដំណើរទៅសំណេះសំណាលជា មួយក្រុមប្រឹក្សា មន្រ្តីរាជការ និងកងកម្លាំង ប្រដាប់អាវុធ ៕ ហេង សូរិយា

abc


ចែករំលែក៖