ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះពោធិ៍សាតបង្ក្រាបបទល្មើសនេសាទ កម្ទេចឧបករណ៍ល្មើស និងលែងត្រី១៦៣គីឡូក្រាមចូលទឹក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនត្រូវកម្លាំងចម្រុះពោធិ៍សាត់ចុះបង្ក្រាបបំផ្លាញចោល និងព្រលែងត្រីប្រមាណ១៦៣គីឡូក្រាមចូលទៅក្នុងទឹកវិញ ។

ករណីចុះបង្ក្រាបបទល្មើសនេសាទនេះ ធ្វើឡើងកាលពីព្រឹកម៉ោង៧និង៣០នាទី រហូតដល់រសៀលម៉ោង២និង៣០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយចាប់ផ្តើមពីចំណុចកំពង់លួង រហូតដល់ កំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងចម្រុះ២៦នាក់ ដឹកនាំដោយ លោក ប៊ិន វណ្ណា អភិបាលស្រុក, លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត និងមានសមាសភាពចូលរួម មានកម្លាំងជលផល អធិការនគរបាលស្រុក, កងរាជអាវុធហត្ថស្រុក និងប្រជាការពារឃុំផងដែរ ដោយមធ្យោបាយកាណូត២គ្រឿង ហើយលទ្ធផល កាប់បំផ្លាញ រុះរើរបាំងសាច់អួនចំនួន៨ខ្សែប្រវែង២១៦០ម៉ែត្រ,បង្គោលច្បរ ១០៦០ដើម, ក្បាលបរចំនួន៦, លូកងសាច់អួន ០៣ មាត់, លែងត្រីចម្រុះ១៦៣គីឡូក្រាមចូលទៅក្នុងបឹងទន្លេសាប ។ ចំណែកវត្តុតាងទាំងអស់ត្រូវកាប់បំផ្លាញចោលនៅកន្លែងកើតហេតុតែម្តង៕ ប៉ឹម ពិន

abc (1) abc (2) abc (3) abc (4) abc (5) abc (6)


ចែករំលែក៖