ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់រដ្ឋបាលខេត្តសៀមរាប League1 រដូវកាលទី២ ឆ្នាំ២០១៦- ២០១៧

ចែករំលែក៖

ខេត្តសៀមរាប៖ ដើម្បីលើកកម្ពស់វិស័យ កីឡានៅកម្ពុជា មន្ត្រីរាជការនៃរដ្ឋបាលខេត្តសៀមរាប ដែលមានទឹកចិត្ត ស្រឡាញ់ និង ចូលចិត្តវិស័យ កីឡាបាល់ទាត់ ដោយមានគណៈកម្មការបាល់ទាត់ស្ម័គ្រចិត្តរដ្ឋបាលខេត្តសៀមរាប បានធ្វើការរៀបចំការប្រកួតបាល់ទាត់ ដើម្បីយកពាន រង្វាន់ប្រចាំរដ្ឋបាលខេត្តសៀមរាប League1 ក្នុងរដូវកាលទី២ ឆ្នាំ២០១៦ ២០១៧ ដោយមានការចូលរួមពីក្រុមកីឡាកររបស់មន្ទីរ អង្គភាព ចំនួន ១១ក្រុម មានកីឡាករ ២៦៤នាក់ ដែល បានចាប់ដំណើរការប្រកួតចាប់ពីពាក់កណ្តាលខែ វិច្ឆិកា ឆ្នាំ២០១៦ មកដល់ដើមឆ្នាំ២០១៧នេះ ។

សូមបញ្ជាក់ ផងដែរថា ការប្រកួតពានរង្វាន់រដ្ឋបាលខេត្តសៀមរាប គឺជាលើកទី២ហើយ ក្នុងរដូវកាលទី១ នៅឆ្នាំ២០១៥ ២០១៦ ដែលមានក្រុមកីឡាកររបស់មន្ទីរ អង្គភាព ចំនួន ១៨ក្រុម ដែលមានកីឡាករ ចំនួន ២៥២នាក់ចូលរួម ការប្រកួតពានរង្វាន់នេះ គឺជាការដកស្រង់នូវបទពិសោធន៍ រវាងក្រុមមួយទៅក្រុមមួយ ដោយកឆ្លងកាត់ការប្រកួតក្នុងរយៈពេល ១១អាទិត្យកន្លងមកនេះ ក្រុមកីឡាករដែលបានលេចធ្លោ ហើយទទួលពិន្ទុខ្ពស់នោះគឺ ទី១ ក្រុមអាជ្ញាធរអប្សរា ,ទី២ ក្រុមសាលាក្រុង ,ទី៣ ក្រុមហនុមាន ,ទី៤ ក្រុមមន្ទីរសង្គមកិច្ច ។

ក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃទី១០ កុម្ភះ ឆ្នាំ២០១៧នេះ រួមមានពីរក្រុមប្រកួត ៖ដោយក្រុមហនុមាន ប្រកួតជាមួយក្រុមមន្ទីរសង្គមកិច្ច ដណ្តើមយកចំណាត់ថ្នាក់លេខ៣ និង លេខ៤ ,ក្រុមអាជ្ញាធរអប្សរា ប្រកួតជា មួយក្រុម សាលាក្រុងសៀមរាប ដណ្តើមយកចំណាត់ថ្នាក់លេខ១ និង លេខ២ ។

ដោយមានការប្រកួតទៅដោយភាពស្វិតស្វាញ ប្រកបដោយលក្ខណៈបច្ចេកទេស របស់ក្រុមកីឡាករទាំងពីរ ប្រកួតនេះមក លទ្ធផលដែលទទួលបាន ក្នុងគូទី១ ក្រុមមន្ទីរសង្គមកិច្ច យកឈ្នះក្រុមហនុមាន ក្នុងគូទី២ ក្រុមអាជ្ញធរជាតិអប្សរា យកឈ្នះក្រុមសាលាក្រុងសៀមរាប( ៦ ទល់ នឹង ២)។

ចំពោះពានរង្វាន់រដ្ឋបាលខេត្តសៀមរាប League1 ឆ្នាំ២០១៦- ២០១៧ ក្រុមទី១/បានទៅលើក្រុមអាជា្ញធរជាតិអប្សរា បានចំណាត់លេខ១ និង លេខ ២ បានទៅលើក្រុមសាលាក្រុងសៀមរាប ,លេខ៣ បានទៅលើក្រុមមន្ទីរសង្គមកិច្ច និង លេខ៤ បានទៅលើក្រុមហនុមាន។

លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានមានប្រសាសន៍ក្រើនរំលឹកដល់ក្រុមកីឡាករទាំងអស់ ទាំងអ្នក ទទួលជ័យលាភី និង អ្នកមិនបានទទួលជ័យលាភី ត្រូវបង្កើននូវសមត្ថភាពបច្ចេកទេសរបស់ខ្លួនបន្តទៀត ដើម្បី ត្រៀមលក្ខណៈ ក្នុងការប្រកួតដណ្តើមជ័យលាភីនៅឆ្នាំបន្ត ។

ម៉្យាងទៀតចំពោះក្រុមកីឡាករដែលទទួលបាននូវ ជ័យលាភី ក៏មិនត្រូវមានមោទនភាពនូវជ័យជំនះរបស់ខ្លួន គឺត្រូវតែបង្កើនការហឹកហាត់បច្ចេកទេសរបស់ខ្លួនបន្ត ដើមី្បត្រៀមលក្ខណៈក្នុងការចូលរួមប្រកួតនៅថ្នាក់ជាតិផងដែរ ដូច្នេះយើងគ្រប់គ្នាត្រូវចូលរួមលើកស្ទួយនូវ វិស័យកីឡានៅកម្ពុជា ដើម្បីនាំមកនូវសុខភាពល្អមាំមួន ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ៕ប៊ុន រិទ្ធី

8 1 យ 3


ចែករំលែក៖