ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកពេញទំហឹងបណ្តាលឲ្យដួលរងរបួសធ្ងន់ ស្រាល

ចែករំលែក៖

ភ្នំពេញ: បុរស២នាក់បណ្តាលឲ្យដួល រងរបួសធ្ងន់ ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូឌ្រីមសង់ សេ១២៥ ពីរគ្រឿងបានបុកគ្នាពេញទំហឹង។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ៣៣៦ កែងនឹងផ្លូវលេខ២១១ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពពត៍មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះ ម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីមសង់ សេ១២៥ ពណ៌ក្រហម ស្លាកលេខ ព្រះសីហនុ 1A-2690 ធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើង តាមបណ្ដោយផ្លូវលេខ២១១ ខណៈមកដល់ផ្លូវកែងលេខ៣៣៦ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BS-8169 ធ្វើដំណើរផ្លូវលេខ៣៣៦ ក្នុងទិសដៅពីលិចទៅកើត ក៏បានមកបុកចំពាក់កណ្តាលម៉ូតូពេញទំហឹង បណ្តាលឲ្យដួលរៀងៗខ្លួន ។ ភ្លាមៗនោះ បុរសរងរបួសធ្ងន់ ត្រូវបានអ្នកធ្វើដំណើរតាមផ្លូវដឹកតាមរ៉ឺម៉កកង់បី ទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌ៧មករា បានចុះមកពិនិត្យ និងវាស់វែង នាំយកម៉ូតូទាំង២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំដោះស្រាយនាពេលក្រោយ ៕ ស រស្មី

image1


ចែករំលែក៖