ព័ត៌មានទាន់ហេតុការណ៍៖

លោកសុខ សម្បត្តិអញ្ជើញជាអធិបតីសម្ពោធដាក់អោយប្រើប្រាស់ផ្សាររុងរឿង នៅសង្កាត់គោករការ

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានការអភិវឌ្ឍ ក្នុងសង្កាត់គោករការ ចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ និងដោយសារ ប្រជាពលរដ្ឋក្នុងសង្កាត់ទាងមូលរស់នៅឆ្ងាយពីទីប្រជុំជនផងនោះ លោកស្រី សុខ ឡាញ់ និង លោក ប៉ោ ចំរើនសាងសង់ផ្សារ មួយកន្លែងកាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៦ នៅក្នុងសហគមន៍ភូមិអណ្តូង ៣ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ និងបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការផ្សាររុងរឿងនោះ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានមានប្រាសន៍ថា នេះក៏ជាការចូលរួមចំណែកអភិវឌ្ឍមួយផងដែរ ដែលលោកស្រី និងស្វាមីបានកសាងផ្សារនេះឡើង ដែលមានទំហំបណ្តោយ ៣០ ម៉ែត្រ និងទទឹងប្រវែង ៣០ម៉ែត្រ និងមានចំនួនតូបសរុប ១៥០តូប និងមានទំហំ ២ម៉ែត្រ គុណនិង៣ម៉ែត្រក្នុងតូបនិមួយៗ។

ទន្ទឹមនឹងនោះផងដែរ លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលក៏បានមានប្រសាសន៍ថា កាលពីមុនតំបន់នេះ ជាតំបន់វាលស្រែ មានតែបងប្អូនប្រជាកសិករ លុះក្រោយមកប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជណាចក្រកម្ពុជា និងក្រោមការដឹកនាំដោយផ្ទាល់របស់ លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្ទីរ អង្គការសង្គមសុីវិល និងសប្បុរសជនក្នុងការតំរង់ទិសរកភាពរីកចំរើនក្នុងមូលដ្ឋាន។

ក្នុងពិធីសម្ពោធឲ្យដំណើរការផ្សារនេះដែរ ក៏មានការចែកអំណោយដល់ប្រជាជនក្រីក្រនិងចាស់ជរាចំនួន១៥០នាក់ស្មើរឲ្យ១៥០គ្រួសារក្នុងនោះម្នាក់ៗទទួលបានសារុង ចំនួន១អង្ករ១០គីឡូក្រាមផងដែរ។

នៅចុងបញ្ចប់នៃអង្គពិធី លោកអភិបាលក៏បានសំណូមពរដល់ប្រធានផ្សារធ្វើយ៉ាងណារៀបចំប្រព័ន្ធលូបង្ហូរទឹកស្អុយ និងរកកន្លែងដាក់សំរាមអោយបានត្រឹមត្រូវ ចៀស វាងការចោលសំរាមគ្មានអនាម័យ ហើយជាពិសេសត្រូវរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អោយបានល្អដើម្បីការពារសម្ភារៈរបស់បងប្អូនអាជីវករផងដែរ ៕ ព្រែកជ័យ

យ យយ ល ឆ ខ កហ ហ ឋ ផ


ចែករំលែក៖