ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសបើករថយន្តស្ទើរភ្លើងបុកឡានកាមរីបាឡែននិងបុកម៉ូតូសណ្ដោងរ៉ឺម៉កដឹកដែកចតស្ងៀម

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិស្បែកខ្មៅម្នាក់ បានបោះពួយរថយន្តម៉ាកតូយ៉ូតា រ៉េវហ្វ័រ១គ្រឿងក្នុង ល្បឿនយ៉ាងលឿន ស្រាប់តែរេចង្កូតជ្រុលទៅបុករះរថយន្តម៉ាកកាមរីបាឡែន១គ្រឿង ដែលម្ចាស់គេចតស្ងៀម នៅមុខហាងកាហ្វេមួយកន្លែង បណ្ដាលឲ្យរថយន្តកាមរីបាឡែបនោះវិលមួយជុំ រងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កនោះនៅមិនទាន់អស់ល្បឿន ជ្រុលទៅបុកនឹងម៉ូតូសណ្ដោងរ៉ឺម៉កដឹកដែក១គ្រឿងទៀត ដែលកំពុងឈប់ចតស្ងៀម បណ្ដាលឲ្យរងការខូចខាតដូចគ្នា។

គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខហាងកាហ្វេ យីហោ ក្លាស់កាហ្វា ស្ថិតនៅក្នុង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កនោះ ម៉ាកតូយ៉ូតារ៉េវហ្វ័រ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2K-8593 បើកបរដោយបុរជនជាតិ ស្បែកខ្មៅម្នាក់ និងមានក្មេងៗប្រុសស្រី៣នាក់ទៀត ជិះជាមួយផងដែរ ហើយរថយន្តនេះ បានរងការខូចខាត ក្រពឹតខ្ទេចមុខ ។ ក្នុងនោះ បោះពួយក្នុងល្បឿនយ៉ាងលឿន បានបើកបរធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត ហើយមិនបានដឹងថា បុរសអ្នកបើករថយន្តនេះ រវល់តែងាកមើលអ្វីមួយ នៅតាមផ្លូវ ឬក៏ងងុយដេកនោះទេ ពេលទៅដល់ត្រង់ចំណុចកើតហេតុនោះ ស្រាប់ ជ្រុលទៅបុករថយន្ត១គ្រឿងទៀត ម៉ាកតូយ៉ូតា កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-7638 ដែលចតស្ងៀម នៅមុខហាងកាហ្វេនោះ បណ្ដាលឲ្យរថយន្តបាឡែនខាងលើ ក្រពឹតគូថក្រោយខូចខាតទាំង ស្រុង ។

ប្រភពដដែលបានបន្តថា ដោយសារតែរថយន្តនោះមានល្បឿនលឿនពេក ទើបនៅក្រោយពេលបោលបុក រថយន្តកាមរីបាឡែនរួច ហើយនៅមិនទាន់អស់ល្បឿន ក៏បានជ្រុលបន្តទៅបុក ម៉ូតូសណ្ដោងរ៉ឺម៉កដឹក ដែក១គ្រឿងទៀតម៉ាក ហុងដា MD ពណ៌ក្រហម បណ្ដាលឲ្យដាច់ចេញពីកន្ទុយរ៉ឺម៉កតែម្ដង និងរងការខូច ខាតស្ទើរប្រើការលែងកើត ។ ដោយឡែក រថយន្តបង្កនោះ ក៏បានរងការខូចខាតក្រពឹតមុខយ៉ាងដំណំដែរ ប៉ុន្តែសំណាងល្អមិនបាន បណ្ដាលឲ្យមានមនុស្សណាម្នាក់ រងរបួស ឬក៏ស្លាប់នោះឡើយ ហើយក្រោយពេល កើតហេតុ ភាគីទាំង៣នោះ បានចរចាសម្របសម្រួលគ្នា តែមិនត្រូវ ទើបកម្លាំងនគរបាលជំនាញវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ

image1 image2 image3 image4


ចែករំលែក៖