ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនមនុស្សចំនួន១៦នាក់ពាក់ព័ន្ធប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុស ស្រីចំនួន១៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ កាកាប និងកំបូល ចុះបង្ក្រាបបានជាបន្តបន្ទាប់ពីបទ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ព្រមទាំងដកហូតបានគ្រឿងញៀនចំនួន៣៩កញ្ចប់ រួមជាមួយឧបករណ៍ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ ហើយបន្ទាប់ពីបានសាកសួរនៅប៉ុស្ដិ៍ មួយជំហានរួច មក ជនសង្ស័យទាំងនោះត្រូវបាន បញ្ជូនបន្តទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការ តាមផ្លូវច្បាប់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននោះ បានចាប់ផ្ដើមធ្វើឡើងដំបូងនៅវេលា ម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ចំណុចបន្ទប់ជួលលេខ២១៥ ផ្ទះលេខ៦០២ ផ្លូវបេតុងក្រុមទី២ ភូមត្រពាំងល្វា សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ រវាងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្ដិ៍កាកាប។ ដោយនៅក្នុងខណៈនោះ កម្លាំងបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបាន ចំនួន៥នាក់ ដែលពួកគេកំពុងជុំគ្នានៅក្នុងបន្ទប់ខាងលើនោះ ធ្វើការជួញដូរនិងប្រើប្រាស់គ្រឿងញៀន យ៉ាង ពេញបន្ទុក និង២នាក់ទៀតស្ថិតនៅក្នុងបន្ទប់មួយផ្សេងទៀត។

ការចាប់ខ្លួននោះគឺបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ហើយពេលនោះដែរ កម្លាំងដកហូតបាន គ្រឿងញៀនកញ្ចប់តូចចំនួន៣០កញ្ចប់ និងកញ្ចប់ធំចំនួន៦កញ្ចប់ ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។ រហូតដល់វេលាម៉ោង២រសៀល ថ្ងៃដដែល បានឈានទៅបង្ក្រាបមួយទីតាំងទៀត នៅក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ទៀត រួមជាមួយនឹងថ្នាំញៀនចំនួន៣កញ្ចប់ផងដែរ។

សមត្ថកិច្ចឲ្យដឹងថា ជនដែលត្រូវចាប់ខ្លួននាពេលនោះ មាន៖

១, ឈ្មោះ រិន ចាន់ណារិទ្ឋ ហៅ ចាន់ ភេទ ប្រុស អាយុ ៣៥ឆ្នាំ មេក្លោងជួញដូរគ្រឿងញៀន ស្នាក់នៅក្នុងបន្ទប់ជួលខាងលើ

២, ឈ្មោះរីម រួន ហៅស្នា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះជួល ក្នុងភូមិទីកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

៣, ឈ្មោះ ឡូ វឌ្ឍនា ហៅ កិ អាយុ ២២ឆ្នាំ មុខរបរចិញ្ចឹមទា ស្នាក់នៅក្នុងភូមិវិមានទ្រុង សង្កាត់ក្រាំងឆ្នង់ ។

៤, ឈ្មោះនង ស្រីលក្ខ ភេស្រីអាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ

៥, ឈ្មោះ ឯម ចិន្តា ហៅ ស្រីអូន ភេទស្រី អាយុ៣៨ឆ្នាំមុខរបរលក់ដូរ រស់នៅផ្ទះជួល ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

បន្ទាប់មកកម្លាំងនគរបាលខាងលើ បានបន្តទៅឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត នៅចំណុចបន្ទប់ផ្ទះជួលលេខ១១០ ស្ថិតនៅក្បែរនោះទៀត ក្នុងនោះម្នាក់ ឈ្មោះ ង៉ែត ពិសិដ្ឋ ហៅទក់ ភេទ ប្រុសអាយុ៣៥ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួលខាងលើ និងម្នាក់ទៀតឈ្មោះ វ៉ាត វង្សរស្មី ហៅ ស្មី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលខាងលើ ប៉ុន្តែក្រោយពេលឆែកឆេរ អ្នកទាំងពីរនោះ មិនមានថ្នាំញៀននៅជាប់ខ្លួននោះឡើយ តែនគរបាលបាននាំទៅសាសួរដែរ ហើយអ្នកទាំង៧នាក់នោះ ត្រូវបានឃាត់ខ្លួននៅក្នុងភូមិសាស្រ្តសង្កាត់កាកាប ។

ដោយឡែកជនសង្ស័យបានចំនួន៩នាក់ទៀត រួមនឹងគ្រឿងញៀនចំនួន៣កញ្ចប់ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ត្រូវឃាត់ខ្លួនបាននៅក្នុងភូមិតាសេក សង្កាត់កំបូល មានប្រុស ចំនួន៥នាក់ និងស្រីចំនួន៤នាក់ ក្នុងនោះ ៖

១, ឈ្មោះ ស៊ូ សុផាណេត ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

២, ឈ្មោះម៉ាច មករា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

៣, ឈ្មោះនី ណាវីត ភេទន្រុស អាយុ២១ ស្នាក់នៅក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ៣,ឈ្មោះសុខ ស្រីនាង ភេទស្រី អាយុ១៨ មានទីលំនៅក្នុង សង្កាត់ព្រៃធំ ក្រុងកែប ខត្តកែប ។

៤, ឈ្មោះញ៉ ស្រីណុច ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

៥, ឈ្មោះ ឆែម សុផារ៉ា ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅក្នុងភូមិក្រសាំង ឃុំភ្ងា ស្រុករំដួល ស្វាយរៀង។ ៦,ឈ្មោះឈឿន ផានីត ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

៧, ឈ្មោះ សួង សុផាណេត ភេទប្រុស អាយុ១៧ឆ្នាំ ។

៨, ឈ្មោះ ខឿន លី ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេរទេះ ខណ្ឌពោធិ៍សែនជ័យ។

៩, ឈ្មោះ ទេព មួយគា ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅក្នុងភូមិប្រាំមុំ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ពេលនេះនគរបាលបាល បាននាំទីសាកសួរនិងកសាងសំណុំរឿង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ សុខាសែនជ័យ

image4 image3 image2 image1


ចែករំលែក៖