ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន ៖ វិស័យអប់រំ ជាឃ្លាំង ទ្រព្យ សម្រាប់ យុវជន យុវនារីខ្មែរ ដើម្បីកសាងអនាគត គ្រួសារ និងសង្គម

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន បានបញ្ជា់ថា ៖ វិស័យអប់រំ ជាឃ្លាំចំណេះដឹង និងជាទ្រព្យសម្បត្ដិ មហាសាល មិនអាចខ្វះ សម្រាប់ សង្គមគ្រួសារ និងសង្គមជាតិ ។វិស័យអប់រំប្រកបដោយវិជ្ជាជីវៈ គឺជាបុព្វបទ សម្រាប់កសាងសង្គមមួយប្រកបដោយនិរន្ដរភាព ក្នុពេលបច្ចុប្បន្ន និងទៅអនាគត ។

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាង សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ខណៈ លោក ស្រី ចូលរួម សម្ពោធដាក់ឲ្យដំណើរការ សិក្សា រៀនសូត្រ សាលាមធ្យមសិក្សា NEESON CRIPPS ១ខ្នង ៥ជាន់ មាន៣២ បន្ទប់ចំណាថវិកា អស់ប្រមាណជាង ៣លានដុល្លារ របស់អង្គការមូលនិធិកុមារកម្ពុជា កាលពីថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅសង្កាត់ ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ៖ វិស័យអប់រំ កំពុងអនុវត្ដផែនការយុទ្ធសាស្ដ្រលប់បំបាត់អក្ខរកម្ម ឆ្នាំ២០១៧ ដល់២០២០ ដោយបុព្វហេតុនេះ រាជរដ្ឋាភិ បាល និងនូវតែបន្ដផ្ដល់ការលើកទឹកចិត្ដ ដល់អង្គការ ស្ថាប័នឯកជន នានាបន្ដធ្វើ ជាដៃគូរ ជាមួយសាលា រដ្ឋព្រោះថា វិសយ័អប់រំ ជាកម្លាំងដឹកនាំចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូប នៅទូទាំងពិភពលោក ពិសេស បញ្ចាក់អំពីអរិយធម៏ យ៉ាងច្បាស់របស់ប្រទេសនីមួយ ៗ។ មិនតែប៉ុណ្ណោះ ការអប់រំ ទាំងអស់ ក៏បានចូលរួមដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿងសម្បូរសប្បាយផងដែរ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ពិធី សម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ១ខ្នង ៥ជាន់ ស្មើ៣២ បន្ទប់ របស់អង្គការមូលនិធិកុមារកម្ពុជាគឺស្រប ទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិ ដោយឈរលើទស្សនៈអភិរក្ស ដែលជាកម្លាំងដឹកនាំចរិយាធម៌សង្គម។

ជាមួយគ្នានេះ ដែរលោកស្រីក៏បានសំណូមពរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងអប់រំ បន្តចូលរួមបំពេញ បន្ថែម នូវចំណុចខ្វះខាត ដើម្បរួមគ្នាគាំទ្រ ជំរុញមិនឲ្យមាននណាម្នាក់នៅក្រៅសេវាអប់រំ និងត្រូវបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឲ្យក្លាយជាធនធានមនុស្ស ដែលមានសមត្ថភាព និងជំនាញ ខ្ពស់គ្រប់ៗគ្នាប្រកបដោយសក្ដានុពលសម្រាប់ពេលអនាគត ។

លោកស្រី ក៏បានពាំនាំនូវប្រសាសន៍ដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ថា ការពង្រឹងគុណភាពវិស័យអប់រំ គឺត្រូវផ្សារភ្ជាប់ជាមួយវិស័យឯកជនផងដែរ ។ ការបើកទីផ្សារទូលាយលើ វិស័យអប់រំ នេះ ក៏ដើម្បី លើកកម្ពស់គុណភាព ចំណេះដឹង និងធនធានមនុស្ស ប្រកបដោយវិជ្ជាជីវៈ ។

លោក ពិត ចំណាន រដ្ឋលេខាធិការ ក្រសួង អប់រំយុវជន និងកីឡា បានបញ្ជាក់ថា៖ ក្រសួងអប់រំ រួមជាមួយដៃគូអភិវឌ្ឍន៏ និងអ្នកពាក់ព័ន្ធ ដ៏ទៃទៀត បានប្ដេជ្ញាចិត្ដ ខិតខំពង្រឹងការអនុវត្ដគោលនយោបាយយុទ្ធសាស្ដ្រ កម្មវិធីដែលបានកំណត់កន្លងមក និងបញ្ចូលនូវអាទិភាព និងសកម្មភាពការងារថ្មីៗ ក៏ដូចជាវិធានការកំណែទម្រង់អាទិភាព ១៥ចំណុច ដោយឈរលើមូលដ្ឋានសរសរស្ដម៥ របស់ក្រសួងអប់រំយុវជន និងកីឡា ។

លោកបន្ដថា ៖ ចាប់ពីពេលនេះ តទៅ ក្រសួងអប់រំ ក៏ដូចក្មួយប្អូនៗយុវជន យើង ត្រូវ បន្ដ រួមគ្នាយ៉ាងជិតស្និទ្ធ រក្សាការពារ ដើម្បីសេចក្តីសុខសាន្តជូនសង្គម ជាតិ ដោយប្រកាន់យកនូវវប្បធម៏ជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំចរិយាធម៌ និងស្មារតី ជម្រុះចោលនូវការលោភលន់ ការច្រណែននិន្ទា គំនុំ និងអំពើរហិង្សាជាដើម។

ក្នុងឱកាសនោះដែរ លោកស្រី ម៉ែន សំអន ក៏បាន នាំយកអំណោយដ៍ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុនសែន ជាថវិកា សរុប២០ លានរៀល ជូនអង្គការ មូលនិធិកុមារកម្ពុជា នាពេលនេះផងដែរ៕ សំរិត

 

image1 image2 image3 image4 image5 image6 image7 image8 image9


ចែករំលែក៖