ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ២២និង៣០នាទី នៅចន្លោះគីឡូម៉ែត្រលេខ២១៥ លេខ២១៦ តាមផ្លូវជាតិលេខ ៤ ត្រង់ចំណុច ចំណោតអូរត្រាវ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលជាចំណុច ជើងកប ឧស្សាហ៍មានគ្រោះថ្នាក់ចរាចរណ៍បំផុតនោះ តាមពេលវេលាខាងលើ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ ម៉ូតូ១គ្រឿង ម៉ាកHONDA C -១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ព្រះសីហនុ 1D-3088 បើកបរទិសដៅចេញ ពីខេត្តព្រះសីហនុ ទៅកាន់ស្រុកព្រៃនប់ លុះមកដល់ចំណុចកើតហេតុខាងលើ់ បានបុករថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-2628 ដែលចត នៅលើផ្លូវបណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា អ្នកបើកម៉ូតូឈ្មោះសុខ វណ្ណា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ កម្មកររោងចក្រធ្វើស៊ុំរូបថត មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុុ ។ អ្នកបើកម៉ូតូមិនពាក់មួកសុវត្ថិភាពនោះទេ ក្រោយកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅ ទៅលំនៅឋានដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ។
ដោយឡែករថយន្ត និងម៉ូតូត្រូវ បានសមត្ថកិច្ចនគរបាលការិយាល័ចរាចរណ៍ផ្លូវគោក យកទៅរក្សាទុកដើម្បីដោះស្រា ទៅតាមនីតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ