ព័ត៌មានទាន់ហេតុការណ៍៖

ចូលច្រៀងខារ៉ាអូខេស្រវឹងស្រឿងៗលូកស្ទាបភ្លៅនារីចាប់ទឹកកកនាងមិនឲ្យចាប់ផ្អើលពេញបន្ទប់

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍ដ៏គួរឲ្យស្អប់ ខ្ពើមមួយបង្កឲ្យការភ្ញាក់ផ្អើលបន្ទាប់ពីមានបុរស៥នាក់បានចូលច្រៀងខារ៉ាអូខេហាងសំរឹទ្ធមាស លុះពេលស្រវឹងស្រឿងៗចង់ស្ទាបភ្លៅនារីចាប់ទឹកកក តែនាងមិនព្រម ឲ្យស្ទាបស្រាប់ តែជនទាំងនោះមួម៉ៅបោក កែវបោកក្បាលមីក្រូ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៣៥ នាទីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ តាមបណ្តោយផ្លូវបេតុង លេខ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលា ម៉ោងជាង៦ព្រលប់ថ្ងៃកើតហេតុមានភ្ញៀវ បុរស៥នាក់ជិះម៉ូតូ៤គ្រឿងម៉ាកហុងដាឌ្រីម ១គ្រឿង ម៉ាកហុងដាវ៉េវ២គ្រឿង និងស៊ុយ ហ៊្សុយគីស្មាស់ REVO ១គ្រឿង បានចូល ទៅច្រៀងខារ៉ាអូខេសំរឹទ្ធមាសក្នុងបន្ទប់ លេខ២ ផឹកស្រាបៀរអស់១កេសដោយ មិនបានយកនារីអូតេសមកអង្គុយកំដរទេ មានតែនារីម្នាក់ជាអ្នកចាក់បទចម្រៀង និងនារីអ្នកចាប់ទឹកកកម្នាក់។ លុះបុរស ទាំង៥នាក់ផឹកស្រាបៀរអស់១កេស ហើយ បានហៅ១កេសទៀត ពេលនោះបុរសទាំង ៥នាក់ហាក់ស្រវឹងបន្តិច ក៏ចង់ស្ទាបភ្លៅនារី ចាប់ទឹកកកលេង តែនាងមិនព្រមឲ្យស្ទាប ធ្វើឲ្យបុរសអសីលធម៌ទាំងនោះខឹងមួម៉ៅស្រែកថា អស្ចារ្យអីគ្រាន់តែស្រីខារ៉ាអូខេសោះ? បន្ទាប់មកបានបោះក្បាលមីក្រូហ្វូន ចោលរបៀបឌឺដង ប៉ុន្តែភ្លាមៗនោះក្បាលមីក្រូហ្វូននៅច្រៀងកើតនៅឡើយទេ ទើបពេលនោះបុរសម្នាក់បានបោកកែវអស់២ទៀតធ្វើឲ្យនារីចាប់ទឹកកកនៅក្នុងបន្ទប់នេះរត់ទៅប្រាប់ថៅកែឲ្យគិតលុយថ្លៃបែក កែវ។ ខណៈនោះចៅកែមកគិតលុយកែវ ១ថ្លៃ១០ដុល្លារ និងគិតថ្លៃមីក្រូហ្វូនតម្លៃ៣០ ដុល្លារទៀតសរុប៤០ដុល្លារ ដោយមិនទាន់ គិតថ្លៃស្រាបៀរនៅឡើយទេ។ បន្ទាប់ពីផឹក ស៊ីរួចរាល់ហើយបុរសទាំង៥នាក់បានហៅឲ្យ គិតលុយអស់ប្រាក់សរុបទាំងអស់១៦០ ដុល្លារ ក្នុងនោះថ្លៃស្រាបៀរ២កេស៦០ ដុល្លារ និងថ្លៃខូចខាតរបស់របរក្នុងបន្ទប់ ខារ៉ាអូខេ១០០ដុល្លារធ្វើឲ្យបុរសទាំង៥ នាក់ខឹងមួម៉ៅ និងរកវាយបុគ្គលិកក្នុងហាង ព្រមទាំងវាយកម្ទេចកញ្ច្រែងដាក់ស្ករគ្រាប់ឲ្យម្រេញគង្វាលចោលទៀត ថែមទាំងមិន ព្រមសងថ្លៃខូចខាតទេ។ មិនតែប៉ុណ្ណោះ ប្រាប់ឲ្យថៅកែខារ៉ាអូខេប្តឹងដល់ណាក៏ប្តឹងទៅ ទើបថៅកែខារ៉ាអូខេប្តឹងសមត្ថកិច្ចចុះមកដល់ធ្វើការសម្របសម្រួលប្រាប់ទៅ បុរសទាំង៥នាក់ដែលធ្វើឲ្យខូចខាតរបស់គេត្រូវសងសំណងចំនួន១១០ដុល្លារដើម្បី បញ្ចប់រឿង។ ក្រោយមកទើបក្រុមបុរសបង្កហេតុនោះព្រមចេញថ្លៃខូចខាតដោយមិនមានការប្តឹងផ្តល់ទៀតទេ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖